នំគ្រក់ជប៉ុនងាយស្រួលធ្វើ មិនចាញ់នំគ្រក់ខ្មែរ! ចំពោះរសជាតិម្យ៉ាងម្នាក់!

85

+គ្រឿងផ្សំ៖ – អំបិល មួយស្លាបព្រាកាហ្វេ- ម្សៅមេនំប៉័ង មួយស្លាបព្រាកាហ្វេ- ម្សៅ Hondashi (ធ្វើពីត្រីធូណា) មួយស្លាបព្រាកាហ្វេ ឬច្រើនជាងនេះ តាមចំណូលចិត្ត- ស្ករ មួយស្លាបព្រាកាហ្វេ ឬច្រើនជាងនេះ តាមចំណូលចិត្ត
– ស៊ុតមាន់ មួយគ្រាប់- ម្សៅស្រូវសាលី ២០០ ក្រាម- ទឹក ៨០០ មិល្លីលីត្រ

+គ្រឿងផ្សំបន្ថែម៖ -មឹកពីងពាង (មានក៏បាន អត់ក៏បាន)-ខ្ទឹមបារាំង ឬខ្ទឹមក្រហម-ស្ពៃក្ដោប-ការ៉ុត
-សាច់ក្ដាម-ទឹកជ្រលក់ takoyaki -Mayonnaise-ត្រីស្ងួត-សារាយសមុទ្រ-ស្លឹកខ្ទឹម

+វិធីធ្វើ៖-រៀបចានធំឬ ចានដែកមួយ ដាក់ម្សៅ, ស៊ុត, អំបិល, ម្សៅដុតនំ, ស្ករ, ម្សៅមេនំប៉័ង ចូលគ្នារួចចាក់ទឹកបន្តិចម្ដងៗ ហើយកូរជានិច្ចរហូតដល់គ្រឿងផ្សំទាំងអស់ត្រូវបានរួមបញ្ចូលគ្នាបានយ៉ាងល្អ ទុកមួយឡែកសិន។
-ហាន់គ្រឿងផ្សំបន្ថែមខាងលើ (ខ្ទឹមបារាំង, ស្ពៃក្ដោប, ការ៉ុត) ឱ្យល្អិតតូចៗល្មម ហើយដាក់ចូលជាមួយទឹកម្សៅដែលបានលាយខាងលើ ឱ្យសព្វល្អជាការស្រេច៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here