នៅពេលអ្នកញ៉ាំទឹកក្តៅឧណ្ហៗមួយកែវជារៀងរាល់ព្រឹក តើនឹងមានអ្វីកើត?

756

មានមនុស្សជាច្រើនចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងការញុំាកាហ្វេឬតែ ជារៀងរាល់ព្រឹក ប៉ុន្តែតើវានឹងមានអ្វីកើតឡើង នៅពេលដែលអ្នកកែទម្លាប់របស់អ្នកមកជាការញុំាទឹកក្តៅឧណ្ហៗជំនួសវិញ​? ការពិតទៅការញុំាទឹកក្តៅឧណ្ហៗ នៅពេលព្រឹក គឺមានប្រយោជន៍ជាច្រើន ដូច្នេះហើយអ្នកគួរតែចាប់ផ្តើមថ្ងៃថ្មី ជាមួយការញុំាទឹកក្តៅឧណ្ហៗ ១ពែងជារៀងរាល់ព្រឹក ។ ខាងក្រោមនេះជាហេតុផលដែលអ្នកគួរតែទម្លាប់មកញុំាទឹកក្តៅឧណ្ហៗ៖

 

១. ជួយសម្អាតប្រព័ន្ធរំលាយអាហាររបស់អ្នក
ញុំាទឹកក្តៅឧណ្ហៗ ១ពែងនឹងជួយអ្នកកំចាត់ជាតិពុល ហើយជួយបង្កើនការរំលាយអាហារ។ ការញុំាទឹកក្រជាក់​ បន្ទាប់ពីញុំាអាហារ ធ្វើអោយកកជាតិខ្លាញ់ និងបង្កើតអោយមានស្រទាប់ខ្លាញ់នៅក្នុងពោះរបស់អ្នក ។ ប្រសិនបើអ្នកចង់អោយការរំលាយអាហាររបស់អ្នក​ប្រសើរឡើង អ្នកគួរតែចាប់ផ្តើមញុំាទឹកក្តៅឧណ្ហៗ ។

 

២. ជួយការទល់លាមក
អ្នកប្រហែលជាទទួលរងនូវការទល់លាមក និងរមួលក្រពះជាញឹកញាប់ ពីព្រោះតែសរីរាង្គរបស់អ្នកខ្វះជាតិទឹក ។ ញុំាទឹកក្តៅឧណ្ហៗ ១កែវរាល់ព្រឹក មុនពេលញុំាអាហារព្រឹក អ្នកដោះស្រាយបញ្ហាទាំងនេះហើយធ្វើអោយមុខងារនៃសរីរាង្គរបស់អ្នកធ្វើការបានត្រឹមត្រូវ ។

 

៣. បន្ថយអាការៈឈឺចាប់
ទឹកក្តៅឧណ្ហៗ គឺត្រូវបានគេចាត់ទុកថាជាមធ្យោបាយដោះស្រាយដ៏មានប្រសិទ្ធភាព ដែលអាចជួយអ្នកបន្ថយការឈឺចាប់ពេលមករដូវ ។ ទឹកក្តៅឧណ្ហៗនឹងជួយសំរាលសាច់ដុំ និងបន្ធូរបន្ថយការរមួលក្រពើរបស់អ្នក ។

 

៤. ជួយសម្រកទម្ងន់
ប្រសិនបើអ្នកសាកល្បងនូវរបបអាហារផ្សេងៗ អ្នកត្រូវដឹងថាទឹកក្តៅអាចជួយអ្នកបាន។ ទឹកក្តៅឧណ្ហៗ បង្កើនសីតុណ្ហភាពក្នុងរាងកាយ បង្កើនល្បឿនការរំលាយអាហាររបស់អ្នក និងដុតបំផ្លាញកាឡូរី ។

 

៥. ធ្វើអោយចលនាឈាមរត់ប្រសើរឡើង
ទឹកក្តៅឧណ្ហៗជួយអ្នកកំចាត់ជាតិពុល និងធ្វើអោយចលនាឈាមរត់របស់អ្នកប្រសើរឡើងវិញ ។

 

៦. កាត់បន្ថយភាពចាស់
មនុស្សជាច្រើនភ័យខ្លាចការមកដល់នៃភាពចាស់។ រឿងល្អដែលអាចជួយអ្នកបាន គឺទឹកក្តៅឧណ្ហៗ ។ ជាតិពុលធ្វើអោយស្បែករបស់អ្នកឆាប់ចាស់ ដូច្នេះញុំាទឹកក្តៅឧណ្ហៗ អាចជួយកំចាត់ជាតិពុល ។ ទឹកក្តៅឧណ្ហៗក៏អាចធ្វើអោយការបត់បែននៃស្បែករបស់អ្នកកាន់តែប្រសើរឡើង ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here