ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

នេះជាមូលហេតុដែលអ្នកគួរ ទទួលទានទឹក!

12-Feb-2019 11:14 AM

រូបភាព


ដោយ: Uddam

ទឹក ជាភេសជ្ជៈដ៏ប្រសើរបំផុតមួយសម្រាប់រក្សាសុខភាពរាងកាយ និងទ្រទ្រង់ជីវិតមនុស្ស គ្រប់រូប។ រាងកាយរបស់មនុស្សមានផ្ទុកជាតិទឹកស្ទើរតែ ៦០ ភាគរយ។អ្នកជំនាញជាច្រើនណែនាំឲ្យទទួលទានប្រមាណជា ២ លីត្រ ឬពី ៨ ទៅ ៩ កែវក្នុងមួយថ្ងៃ ដើម្បីរក្សាបានសុខភាពល្អប្រសើរជៀសផុតពីបញ្ហាផ្សេងៗ។ ទឹកជួយក្នុងការរំលាយអាហារ និងកម្ចាត់កាកសំណល់ ក៏ដូចជាជាតិពុលផ្សេងៗចេញពីរាងកាយ។១-បង្កើនថាមពលមិនសូវអស់កម្លាំង៖ការទទួលទានទឹកច្រើនគ្រប់គ្រាន់នឹងធ្វើឱ្យអ្នកផ្ដោតអារម្មណ៍បានល្អ និងស្វាងជានិច្ច។ ទឹកក៏ជួយ បង្កើនកម្រិតថាមពលនៃរាងកាយដោយមិនចាំបាច់មានជំនួយពីភេសជ្ជៈប៉ូវកម្លាំង ឬភេសជ្ជៈ កាហ្វេអ៊ីនដែលមានផ្ទុកជាតិស្ករខ្ពស់។២-ព្យាបាលអាការៈឈឺក្បាល៖អាការៈឈឺក្បាលមួយចំនួនអាចបណ្ដាលមកពីកង្វះជាតិទឹកក្នុងរាងកាយ។ ការទទួលទានទឹកអាច កាត់បន្ថយបំបាត់អាការៈឈឺក្បាលបានយ៉ាងប្រសើរ។ ដូច្នេះចូរសាកល្បងទទួលទានទឹកធម្មតា ២ ទៅ ៣ កែវកំឡុងពេលឈឺក្បាល។ ប្រសិនបើអាការៈហាក់ដូចជាមិនធូរស្បើយសោះ ហើយការ ឈឺចាប់នៅតែបន្ដខ្លាំងឡើង ចូរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។៣-សម្រួលបង្កើនការរំលាយអាហារ៖ការទទួលទានទឹកជួយដោះស្រាយបញ្ហាពិបាករំលាយអាហារគួរឱ្យកត់សម្គាល់ជាពិសេសម្រាប់ អ្នកដែលមានបញ្ហាក្នុងការបន្ទោបង់ ឬទល់លាមក។ ការទទួលទានទឹកច្រើនរួមជាមួយអាហារ មានផ្ទុកសម្បូរទៅដោយជាតិសសៃជួយដោះស្រាយបញ្ហាពិបាករំលាយអាហារ។៤-ស្បែកស្រស់ថ្លា៖ទឹកជួយកម្ចាត់នូវរាល់ជាតិពុលក្នុងរាងកាយ រួមទាំងបាក់តេរីបង្កបញ្ហាស្បែកផ្សេងៗដូចជា រោគមុន, ការរោលរលាក និងស្ទះរន្ធញើស។ ការទទួលទានទឹកឱ្យបានពី ១០ ទៅ ១២ កែវ ជាប្រចាំអាចជួយឱ្យស្បែកប្រែជាស្រស់ថ្លា និងមើលទៅមានសុខភាពល្អ។៥-ពង្រឹងប្រព័ន្ធភាពស៊ាំ៖ទឹករងៃ គឺជាសារធាតុរាវដែលជាផ្នែកនៃប្រព័ន្ធភាពស៊ាំ។ ទឹករងៃរួមផ្សំពីសមាសធាតុជាច្រើន រួមបញ្ចូលទាំងទឹក។ បង្កើនការទទួលទានទឹកអាចជួយពង្រឹង ក៏ដូចជាធ្វើឱ្យប្រព័ន្ធភាពស៊ាំ កាន់តែប្រសើរឡើង។

៦-ល្អសម្រាប់តម្រងនោម៖តម្រងនោម គឺជាសរីរាង្គដែលច្រោះរាល់ជាតិពុលក្នុងរាងកាយដែលនឹងប្រែក្លាយទៅជាទឹកនោម។ ទឹកអាចជួយតម្រងនោមក្នុងការច្រោះជាតិពុលបានកាន់តែងាយ។ ហើយការទទួលទានទឹក កាន់តែច្រើនក៏ជួយទប់ស្កាត់ និងបំបែកគ្រួសក្នុងតម្រងនោមផងដែរ។៧-សុខភាពសន្លាក់៖រាល់សន្លាក់ក្នុងរាងកាយមានផ្ទុកសារធាតុរាវម្យ៉ាងហៅថា Synovial Fluid ដែលធ្វើឱ្យសន្លាក់ជៀសផុតពីការប៉ះទង្កិច ឬសង្កៀតគ្នាកំឡុងពេលធ្វើចលនា។ ការទទួលទានទឹកច្រើនអាចជួយ រាងកាយក្នុងការផ្ដល់នូវសារធាតុ synovial fluid លើសន្លាក់ និងរក្សានូវជាតិខ្លាញ់ ឬរំអិល។៨-រក្សាចរន្តឈាម៖ទឹកជួយរក្សាចរន្តឈាមត្រឹមត្រូវ។ វាជួយក្នុងការដឹកជញ្ជូនសារធាតុចិញ្ចឹមតាមរយៈឈាម ទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ប្រសិនបើគ្មានទឹកគ្រប់គ្រាន់សរីរាង្គនឹងមិនផ្ដល់ឱ្យរាងកាយ នូវសារធាតុចិញ្ចឹមត្រឹមត្រូវឡើយ៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស