ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ព័ត៌មានកសិកម្ម

ធ្លាប់តែលឺថាជន្លេនជួយដល់កសិកម្ម តែជន្លេនប្រភេទមួយនេះ មិនមែនទេ ថែមទាំងបំផ្លាញទៀតផង! (សូមមើលវិដេអូ)

24-May-2018 07:30 PM

រូបភាព


ដោយ: Uddam

ជន្លេនប្រភេទនេះ ធ្លាប់តែឃើញក្នុងកុន តែឥឡូវកំពុងមានវត្តមាននៅពិភពពិត ហើយ កំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំនៅបារាំង !

អ្នកវិទ្យាសាស្ត្រនៅប្រទេសបារាំងកំពុងធ្វើការសិក្សា និងអង្កេតទៅលើប្រភេទសត្វជន្លេនប្រភេទមួននេះ ដែលគេហៅថា ជន្លេនក្បាលញញួរ (hammerhead flatworms)  ដែលគេធ្លាប់តែឃើញក្នុងភាពយន្តភ័យរន្ធត់ឆ្នាំ 1990 ក្នុងរឿង “Tremors” ប៉ុន្តែឥឡូវវាជាអ្វីដែលកំពុងកើតឡើងនៅប្រទេសបារាំងនាពេលបច្ចុប្បន្ន ដោយក្រុមអ្នកស្រាវជ្រាវបានចេញការព្រមានថាវីរុសដែលគួរអោយខ្លាចរន្ធត់នេះ។

ថ្មីៗនេះអ្នកវិទ្យាសាស្ត្របានឱ្យដឹងថាជន្លេនប្រភេទនេះកំពុងរាតត្បាតនៅប្រទេសបារាំង បើយោងតាមការចេញ ផ្សាយនៃសារព៏ត៌មាន  PeerJ. ។ បុរសម្នាក់ឈ្មោះ Gros បានជីកដីនៅសួនគាត់នៃប្រទេសបារាំងបានប្រទះឃើញជន្លេនទាំងនេះ ប៉ុន្តែនេះមិនមែនតែគាត់ម្នាក់ទេ ក៏មានអ្នកដទៃជាច្រើនទៀតបានឃើញប្រទះឃើញវត្តមានសត្វនេះតាមសួនរបស់ពួកគេផងដែរ។

គួរបញ្ជាក់ថា ជន្លេនក្បាលញញួរនេះវាជាប្រភេទជន្លេនដែលកម្ទេចបំផ្លាញជន្លេនមានប្រយោជន៍ដទៃទៀតយ៉ាងសាហាវ  ដែលបំផ្លាញ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ។(វីដេអូនៅខាងក្រោម)

សូមមើលវីដេអូ៖

 

ប្រែសម្រួលពី៖nypost