ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ទឹកដូងមានគុណប្រយោជន៍យ៉ាងសំបើមចំពោះសុខភាព ប៉ុន្តែមិនមែនមានន័យថាអ្នកណាក៏សុទ្ធតែអាចផឹកបានដែរនោះទេ! មកមើលទាំងអស់គ្នាថាតើអ្នកណាគួរ ឬមិនគួរផឹកទឹកដូង?

17-Oct-2017 12:20 PM

រូបភាព


ដោយ: Uddam

ទឹកដូងមានគុណប្រយោជន៍យ៉ាងសំបើមចំពោះសុខភាព ប៉ុន្តែមិនមែនមានន័យថាអ្នកណាក៏សុទ្ធតែអាចផឹកបានដែរនោះទេ! មកមើលទាំងអស់គ្នាថាតើអ្នកណាគួរ ឬមិនគួរផឹកទឹកដូង?

អ្នកដែលគួរទទួលទានទឹកដូង
-ទឹកដូងគឺជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់កីឡាករព្រោះទឹកដូងមានផ្ទុកសារជាតិប៉ូតាស្យូមដែលផ្តល់ អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសារពាង្គកាយ ព្រោះប៉ូតាស្យូមត្រូវបានគេចាត់បញ្ចូលទៅក្នុងចំណាត់ថ្នាក់រ៉ែខនិជ ឬអាហារបំប៉នត្រូវបានគេស្គាល់ថាជាជាតិរ៉ែខនិជជួយលំនឹងប្រព័ន្ធប្រសាទសាច់ដុំ។

វាមានតួនាទីពិសេសដូចជា ៖
+ជួយលំនឹងសីរសាស្ដ្រទូទៅ ៖ សារធាតុរ៉ែខនិជមួយមុខនេះ ជួយលំនឹង ឬសមាសភាពផ្សំនៃសរីរាង្គកាយទូទៅ ព្រោះថាវាជាអ្នកគ្រប់គ្រងសារធាតុទឹកនៅក្នុងខ្លួន។
+ជួយសម្របសម្រួលជាមួយសូដ្យូម ៖ វាមានតួនាទីបញ្ច្រាសពីជាតិរ៉ែខនិជ សូដ្យូមក្នុងការសម្រួលមេតាប៉ូលីស។
+ជួយបេះដូងសម្រួលសម្ពាធឈាម ៖ ប៉ូតាស្យូមជាសារធាតុសារវ័ន្ដជួយសុខភាពបេះដូងបានល្អ និងជាពិសេសសម្របសម្រួលលំនឹងសម្ពាធសរសៃឈាមអាកទែរ។
+ជួយសាច់ដុំ ៖ ជាតិរ៉ែខនិជនេះទប់ស្កាត់ការកន្ដ្រាក់ខ្លាំងនៃសាច់ដុំ ហើយជាពិសេសប្រឆាំងនឹងអាការក្ដាមកាច់ និងរមួលក្រពើ។
+ជួយខួរក្បាល ៖ មានការស្រាវជ្រាវបានបង្ហាញថា ជាតិប៉ូតាស្យូមនេះជួយឱ្យមានការស្រូបប្រូតេអ៊ីន និងការផ្ដល់អុកស៊ីសែនទៅខួរក្បាលកើនឡើង ដែលនាំឱ្យសតិស្មារតីប្រសើរ។
ពិសេសជាងនេះ ទឹកដូងមានផ្ទុកជាតិគ្លុយកូសច្រើន ដែលរាងកាយឆាប់ស្រូបយក ជួយបង្កើនកម្លាំងដល់សារពាង្គកាយបានឆាប់រហ័ស។

-អ្នកជំងឺរាក
អ្នកជំងឺរាកតែងតែបាត់បង់ជាតិទឹក និងរ៉ែជាច្រើនពីក្នុងខ្លួន ធ្វើឱ្យសារពាង្គកាយចុះខ្សោយ
ទឹកដូងជួយបំពេញសារធាតុរ៉ែដែលបាត់បង់ឡើងវិញ។

-ក្មេងជំទង់
ទឹកដូងមានសារធាតុចិញ្ចឹមដែលជួយដល់សុខភាពខួរក្បាល សតិ។ ក្មេងជំទង់ដែលផឹកទឹកដូងជាប្រចាំនឹងជួយធ្វើឱ្យខួរក្បាលមានការចងចាំល្អ ពិសេសអាចជួយបង្ការ និងទប់ស្កាត់កុំឱ្យកើតមុនផងដែរ។

អ្នកដែលមិនគួរទទួលទានទឹកដូង

-អ្នកដែលមានសម្ពាធឈាមខ្សោយ ឬខ្វះឈាម
សារជាតិប៉ូតាស្យូមនៅក្នុងទឹកដូងជួយបង្កើនគ្រាប់ឈាម ដែលធ្វើឱ្យដំណើរការ និងសម្ពាធឈាមត្រលប់មកដំណើរការប្រក្រតីវិញ។

 

-អ្នកមានជំងឺផ្តាសាយ ឬគ្រុន
ទឹកដូងអាចជួយបញ្ចុះកម្តៅ ជួយព្យាបាលជំងឺផ្តាសាយ និងគ្រុនក្ដៅបាន។

អ្នកមិនគួរផឹកទឹកដូង

-អ្នកមានជំងឺជាមួយតម្រងនោម
ទឹកដូងនឹងជំរុញឱ្យតម្រងនោមធ្វើការច្រើនឡើង ដោយសារធាតុ ដូច្នេះ ប្រសិនបើក្នុងខ្លួនអ្នកកំពុងខ្សោះជាតិទឹក អ្នកមានជំងឺតម្រងនោមដែលទទួលទានទឹកដូងអាច គាំងបេះដូងបាន។ ដូចនេះ អ្នកមានជំងឺតម្រងនោមទាំងអស់គួរតែប្រុងប្រយ័ត្នក្នុងការទទួលទានទឹកដូង។

-អ្នកមានបញ្ហាជាមួយបេះដូង
ប្រសិនបើរាងកាយទទួលសារជាតិប៉ូតាស្យូមច្រើនលើសកំណត់ អាចធ្វើឱ្យមានបញ្ហាដល់ការបេះដូង។ ដូចនេះ អ្នកមានបញ្ហាជាមួយបេះដូងគួរប្រុងប្រយ័ត្នចំពោះការទទួលទានទឹកដូង ដែលផ្តល់សភាពអវិជ្ជមានដល់សុខភាពអ្នកជំងឺ។

ដោយ៖ អ៊ាង សុផល្លែត

ចំណេះដឹងបន្ថែមអំពី សារជាតិ ប៉ូតាស្យូម
+របបអាហារូបត្ថមប្រចាំថ្ងៃរបស់ជាតិប៉ូតាស្យូម
ខ្លួនប្រាណមនុស្សត្រូវការការទទួលទានចូលជាប្រចាំនូវសារធាតុប៉ូតាស្យូម ក្នុងបរិមាណចំនួនជាមធ្យមពី៤០០ទៅ៦០០ មីលីក្រាមសម្រាប់មនុស្សទូទៅ។ កង្វះជាតិប៉ូតាស្យូមនាំឱ្យប៉ះពាល់ដល់សុខភាព
ប្រសិនបើយើងទទួលទានជាតិប៉ូតាស្យូមមិនបានគ្រប់គ្រាន់នោះទេ អាចនាំឱ្យប៉ះពាល់សុខភាពគួរឱ្យកត់សម្គាល់។ ផលប៉ះពាល់ទាំងនេះដែលចម្បងជាងគេ រួមមានគឺការស្ពឹកខ្លួន ចង្វាក់បេះដូងដើរមិនល្អជួនអាក់ ហត់នឿយ អស់កម្លាំង ក្ដាមកាច់ រមួលក្រពើ លើសឈាម ច្រាលជាតិទឹក នាំឱ្យមានកង្វះជាតិម៉ាញ៉េស្យូមជាមួយគ្នាផងដែរ និងនាំឱ្យមានការឡើងសម្ពាធឈាមនៅកន្លែងផ្សេងៗទៀតជាដើម។

+ចំណីអាហារដែលមានជាតិប៉ូតាស្យូម
ជាតិប៉ូតាស្យូមមាននៅលើចំណីអាហារមួយចំនួន ជាពិសេសមាននៅលើចំណីអាហារ ដូចជាស្រាបៀរ បន្លែ និងផ្លែឈើស្ងួត បន្លែស្រស់(ដូចជាប៉េងប៉ោះ ដំឡូងបារាំងជាដើម) សណ្ដែកបារាំង ផ្លែចេក ថ្លើមត្រី ត្រីសូម៉ុង សាច់មាន់ សាច់ទាជាដើម។

មូលហេតុបង្កឱ្យខ្វះ និងឱ្យលើសជាតិប៉ូតាស្យូម

មានកត្ដាមួយចំនួនអាចបង្កឱ្យមានការខ្វះជាតិប៉ូតាស្យូមនៅក្នុងខ្លួន ដែលអាចនាំឱ្យជីវិតមនុស្សប្រឈមនឹងគ្រោះថ្នាក់ដល់ស្លាប់បាន ជាពិសេសក្នុងករណីមនុស្សដែលមានសុខភាពមិនសូវល្អ ដូចជាអ្នកឧស្សាហ៍ហត់នឿយ អស់កម្លាំង និងមនុស្សវ័យចំណាស់ជាដើម។ អ្នកញៀនសុរា អ្នកប្រើថ្នាំបញ្ចុះទឹកនោមច្រើន អ្នកប្រើថ្នាំរម្ងាប់អារម្មណ៍ អ្នកញៀនកាហ្វេ អ្នកចូលចិត្ដទទួលទានស្ករឬផ្អែម និងអ្នកទទួលទានថ្នាំគ័រទីកូអ៊ីដរយៈពេលយូរ សុទ្ធតែអាចចាត់ទុកវាជាក្រុមដែលអាចប្រឈមនឹងកង្វះជាតិប៉ូតាស្យូមបានដែរហើយ។
ផ្ទុយទៅវិញអ្នកជម្ងឺមួយចំនួនក៏មិនអាច ឬមិនត្រូវប្រើគ្រាប់ថ្នាំអាហារបំប៉នបន្ថែម ជាពិសេសលើអ្នកខ្សោយតម្រង់នោម និងអ្នកជម្ងឺទឹកនោមផ្អែម។ ព្រោះថាវាអាចនាំឱ្យមានការច្រាលជាតិប៉ូតាស្យូមច្រើននៅក្នុងខ្លួន។ ករណីអ្នកជម្ងឺបេះដូង ដែលកំពុងព្យាបាលដោយឱសថមួយចំនួនក៏ត្រូវហាមឃាត់ក្នុងករណីប្រើប្រាស់ជាតិប៉ូតាស្យូមផងដែរ។ សូមបញ្ជាក់ថា ការលើសជាតិ ប៉ូតាស្យូមនៅក្នុងខ្លួនច្រើនជ្រុល អាចសម្លាប់ជីវិតមនុស្សបាន។

English version

COCONUT JUICE IS VERY HEALTHY. WHO SHOULD AND SHOULD NOT DRINK!!

Who should drink coconut juice:
– Coconut juice: athlete is the best mineral drink for athletes. Because it contains potassium that helps restore the body. And the glucose absorbed by the body immediately. To be more bright.
2. diarrhea, diarrhea, the body will have to lose minerals. Some people are shocked. Coconut water helps compensate minerals. The key is no sugar.
3. young coconut water contains nutrients that nourish the brain in several species. Teenagers who drink regularly will make good memories. Helps skin. Acne treatment
4. People with low blood pressure. You are often black because of the blood, but the potassium in the coconut water to nourish. And increase blood cell formation. The pressure level will increase to normal.
5. The flu is hot. Or fever I have no fever. Coconut water is the answer. Coconut has a cool effect to help reduce fever. And loric acid is a disinfectant to drink, then the infection will improve.
Coconut water should be avoided because it has a negative effect.
-People with kidney disease. Coconut water will stimulate diuretic. If the body is dehydrated. People with kidney disease may have a heart attack. If it is good people with this disease should be careful.
-People with heart rhythm. If the body gets too much potassium May cause problems to our hearts. For people who are sick, this should be the leverage of drinking coconut water.

References: lacaverne.info
Source: Wikipedia, the free encyclopedia, Guru Fun, Dr. Narong Chula, President of Thai Native Plant Network, www.GotoKnow, Thai Health Promotion Foundation.