ទឹកគល់ស្លឹកគ្រៃ បានសុខភាពល្អ ហើយងាយស្រួលរក

94

១-ប្រឆាំងជំងឺមហារីក៖​គល់ស្លឹកគ្រៃ មានសារធាតុសំខាន់២យ៉ាង Citral និង Geraniol។ សារធាតុពីរនេះអាចព្យាបាលជំងឺរោលរលាកផ្សេងៗ យ៉ាងមានប្រសិទ្ធភាព។ តាមការសិក្សាបង្ហាញថា ក្នុងបរិមាណ១០០ក្រាមនៃប្រេងដែលចម្រាញ់ពីគល់ស្លឹកគ្រៃ មានផ្ទុកនូវសារធាតុបេតាការ៉ូទីន ដល់ទៅ ២៤២០៥ មីក្រូក្រាម ដែលអាចចូលទៅបំផ្លាញកោសិកាមហារីកបានយ៉ាងល្អផងដែរ។

២-កម្ចាត់ជាតិពុលក្នុងរាងកាយ៖វាមានតួនាទី កម្ចាត់ជាតិពុលក្នុងរាងកាយ ជួយលាងសម្អាតថ្លើម បំពង់រំលាយអាហារ ក្រលៀន លំពែង ឲ្យមានសុខភាពល្អ។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គួរលាយទឹកគល់ស្លឹកគ្រៃជាមួយក្រូចឆ្មា។

+របៀបធ្វើ៖ យកគល់ស្លឹកគ្រៃស្រស់ លាងទឹកឲ្យស្អាត ដុំវាតិចៗ ហើយដាក់ចូលទោក្នុងទឹកដាំពុះ ប្រហែល ១០-១៥នាទី។ បន្ទាប់មក អាចលាយជាមួយទឹកឃ្មុំបន្តិច និងច្របាច់ទឹកក្រូចឆ្មា២-៣ ចំណិតជាការស្រេច។ អ្នកអាចផឹកវាជាប្រចាំថ្ងៃក៏បាន។

៣-សម្រួលដល់បញ្ហាឈឺក្រពះនិងប្រព័ន្ធរំលាយអាហារ៖កាត់គល់ស្លឹកគ្រៃ ដាក់ចូលក្នុងឆ្នាំងដែលមានទឹកពុះ ថែមស្ករឲ្យផ្អែមឡមៗ ផឹកពេលក្តៅអ៊ុនៗ ឲ្យបាន២-៣ដងក្នុងមួយថ្ងៃ។ វាមានតួនាទី ព្យាបាលការឈឺក្រពះ ក្អួតចង្អោរ គ្រុនក្តៅ និងបន្សាបជាតិស្រវឹង។

៤-កាត់បន្ថយការឡើងសម្ពាធឈាម៖ទឹកគល់ស្លឹកគ្រៃ អាចជួយសម្រួលដល់ចលនាឈាម កាត់បន្ថយការឡើងសម្ពាធឈាម និងជួយទប់ស្កាត់មិនឲ្យលើសឈាមផងដែរ។

៥-ជួយសម្រកទម្ងន់៖វាអាចជួយកាត់ជាតិកាឡូរីក្នុងរាងការបានយ៉ាងល្អ ថែមទាំងជំរុញឲ្យការរំលាយអាហារនិងចលនាឈាម មានដំណើរការប្រសើរ។ ម្យ៉ាងវិញទៀត សារធាតុផ្សំជាច្រើនដែលចម្រាញ់ពីគល់ស្លឹកគ្រៃ ត្រូវបានគេយកទោប្រើប្រាស់ក្នុងផលិតផលគ្រឿងសម្អាង ព្រោះវាធ្វើឲ្យស្បែកស្អាត មានសុខភាពល្អ បំបាត់មុន និងអាចការពារមិនឲ្យសក់ជ្រុះទៀតផង។ សាកល្បងហើយឃើញប្រសិទ្ធភាពជួយចែករំលែកតៗគ្នាផង!

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here