ទឹកខ្ញីមានប្រយោជន៍ខ្លាំងណាស់ ជាពិសេសអ្នកចង់ស្រក់ក្បាលពោះ !!!

675

ទឹកខ្ញី មានអត្ថប្រយោជន៍ដ៏អស្ចារ្យ ជួយចែកគ្នាដឹងផង!
ការពារការដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង
ជំងឺមហារីក កាត់បន្ថយអាការការចាញ់កូន ការកកឈាម
ជំងឺទឹកនោមផ្អែម ផ្តាសាយរ៉ាំរៃនិងជួយសម្រក់ទំងន់បានទៀតផង។


*វិធីធ្វើទឹកខ្ញីដើម្បីសុខភាព៖
-យកខ្ញីស្រស់ចាស់ល្មមប្រមាណជិត១ខាំ ចិតជាចំណិតតូចៗ
-ដាក់ដាំទឹកប្រមាណ០,៧លីត្រឲ្យពុះ រួចដាក់ខ្ញីចូលរំងាស់រយៈពេល១៥នាទី រួចទុកវាឲ្យត្រជាក់
-អាចពិសាម្តងប្រមាណ១០០មីលីលីត្រ ដោយច្របាច់ក្រូចបន្តិច បន្ថែមទឹកឃ្មុំ១ស្លព្រាកាហ្វេកាន់តែប្រសើរ ហើយអាចដាក់ទឹកកកតាមចំណូលចិត្ត ពិសាជាប្រចាំ១ថ្ងៃម្តង។


*អត្ថប្រយោជន៍នៃទឹកខ្ញីចំពោះសុខភាព៖
-ជួយឲ្យរាង្គកាយរបស់យើងស្រូបយកសារធាតុចិញ្ចឹម
ពីអាហារបានល្អ។
-ជួយពង្រឹងប្រព័ន្ធការពាររាង្គកាយ ការដាច់សរសៃឈាមខួរក្បាល កាត់បន្ថយការឆ្លងបាក់តេរីនៅក្នុងក្រពះនិងជួយកាត់បន្ថយការរលាកបំពង់ក។


-ជួយកាត់បន្ថយអាការផ្តាសាយ និងអាការតានតឹង។
-ជួយកាត់បន្ថយឥទ្ធិពលកាំរស្មី UV មកលើស្បែករបស់យើង។
-ជួយកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។

-ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម ខ្ញីអាចជួយកាត់បន្ថយជាតិប្រូតេអ៊ីននៅក្នុងទឹកនោម និងកាត់បន្ថយជាតិខ្លាញ់នៅក្នុងសរសៃឈាម ដែលធ្វើឲ្យឈាមធ្វើចលនារបត់បានល្អ និងជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុល។
-ជួយការពារពីជម្ងឺមហារីក។


-ជួយកាត់បន្ថយអាការការចាញ់កូន ពិសារទឹកខ្ញីមួយពែង ជាមួយនឹងទឹកឃ្មុំមួយចំនួននឹងជួយកាត់បន្ថយការចាញ់កូន។
-ជួយកាត់បន្ថយការកកឈាម វាជួយធ្វើឱ្យប្លាកែតឈាមស្អិតតិចដែលជួយកាត់បន្ថយការប្រឈមនៃការក្រិនរឹងសរសៃឈាម។

☞☞☞សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here