ទាការប៉ា មានការពេញនិយមក្នុងការទទួលទានច្រើន និងមានតម្លៃថ្លៃជាងទាសំពៅ ឬទាកាប។ សូមមកស្វែងយល់ពីវិធីចិញ្ចឹមទាកាប៉ាទាំងអស់គ្នា!

1173

១. ការជ្រើសរើសពូជ៖

–     យើងត្រូវជ្រើសរើសពូជនៅក្នុងតំបន់ ដែលមានប្រវត្តិមិនដែលមានផ្ទុកជំងឺ មិនត្រូវយកពូជពីតំបន់ផ្សេងដែលអាច             បណ្តាលឲ្យមានជំងឺមកជាមួយ

–     រើសយកពូជដែលមានឆ្អឹងធំ និងមាឌធំធ្ងន់ល្អ។

២. ការរៀបចំកន្លែងចិញ្ចឹម៖

–     ទាកាប៉ាមិនសូវលេងត្រាំទឹកច្រើននោះទេ តែត្រូវការដីដែលទូលាយ

–     សម្រាប់កន្លែងចិញ្ចឹមទាកាប៉ាត្រូវមានស្រះមួយ សម្រាប់វាលេង និងជួយឲ្យមានអាកាសធាតុល្ហើយ និងត្រជាក់

–     ត្រូព័ទ្ធសំណាញ់ជុះវិញ និងដាំស្លឹកគ្រៃ ត្រកួន និងបន្លែបៃតងមួយចំនួនទៀត ដើម្បីឲ្យវាចឹកស៊ីជាចំណី និងត្រូវមាន   ដើមឈើធំល្មម ឬសង់រោងសម្រាប់វាជ្រកម្លប់។

៣​.ការផ្តល់ចំណី៖

–     ចំណីដែលអាចផ្លល់ឲ្យវាស៊ីមានដូចជា៖

  • កន្ទក់ លាយជាមួយបន្លែហាន់ផ្សេងៗ និងកាកសំណល់ផ្ទះបាយ
  • ហាន់ដើមចេកលាយជាមួយកន្ទក់
  • ស្រូវដុះពន្លក ​

–     ឲ្យចំណីវាស៊ី៣ដងក្នុងមួយថ្ងៃ ដោយក្នុងម្តង យើងឲ្យចំណីមួយមុខក្នុងចំណោមខាងលើ លាយជាមួយអំបិលបន្តិចផង គួរបន្ថែមចំណីដែលមានលក់នៅទីផ្សារ និងខ្យង ខ្ចៅ លាស គ្រុំ ដើម្បីឲ្យវាឆាប់ធំធាត់រហ័ស។

៤. ការថែទាំ៖

–     ត្រូវយកផេះ ឬកំបោរសទៅបាចនៅកន្លែងចិញ្ចឹម ក្នុង១អាទិត្យម្តង​ ការចាក់វ៉ាក់សាំងការពារជំងឺ

–     យកគល់ស្លឹកគ្រៃដំលាយជាមួយទឹកឲ្យវាផឹកការពារជំងឺផ្តាសាយ

–     បើមានឃើញថាមានទាណាឈឺ យើងត្រូវយកវាចេញទៅព្យាបាលដើម្បីកុំឲ្យឆ្លងដល់ទាដទៃ

–     រយៈពេល៦ខែ យើងអាចចាប់វាលក់បាន ដែលទាមួយមានទម្ងន់ប្រមាណ២គីឡូក្រាម ហើយក្នុង១គីឡូលក់បាន        ប្រមាណជាង២០០០០រៀល។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here