ទម្លាប់ធម្មតា១០យ៉ាងដែលនាំឱ្យខូចតម្រងនោមដោយមិនដឹងខ្លួន

1965

តម្រងនោម គឺជាសរីរាង្គដ៏សំខាន់របស់មនុស្ស ដូចនេះ ត្រូវថែរក្សាឱ្យបានប្រសើរទើបធ្វើឱ្យអ្នកមានសុខភាពល្អបាន។ ប៉ុន្តែមនុស្សមួយចំនួនធំមិនបានដឹងទេថា គ្រាន់តែសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន អាចបំផ្លាញសរីរាង្គដ៏សំខាន់នោះបាន។ ថ្ងៃនេះ ខ្ញុំ សូមបង្ហាញទម្លាប់ធម្មតា១០យ៉ាង ដែលនាំឱ្យខូចតម្រងនោមដោយមិនដឹងខ្លួន៖


១. ផឹកទឹកមិនគ្រប់គ្រាន់
ទម្លាប់មួយនេះបានរួមចំណែកដ៏ធំបំផុតដែលធ្វើឱ្យខូចតម្រងនោម។ ការងារដ៏សំខាន់របស់តម្រងនោមគឺបង្ហូរកាកសំណល់កង្វក់ចេញពីប្រព័ន្ធរំលាយអាហារ និងគ្រប់គ្រងតុល្យភាព erythrocyte ។ ដូច្នេះនៅពេលដែលគ្មានជាតិទឹកគ្រប់គ្រាន់ លំហូរឈាមរបស់តម្រងនោមថយចុះ ទីបំផុតមានការប្រមូលផ្ដុំជាតិពុលក្នុងឈាម។


២. ទ្រាំនោមយូរពេក
មួយនេះជាទម្លាប់ធ្ងន់ធ្ងរជាងគេ ហើយក៏ជាទម្លាប់ធម្មតាបំផុតដែលមនុស្សរាល់គ្នាតែងតែធ្វើ។ ផលវិបាករបស់វាគឺធ្វើឱ្យរលោកឬហើមប៉ោងតម្រងនោម។


៣. ជាតិសូដ្យូមច្រើនជ្រុល
ជាតិសូដ្យូមដែលមនុស្សតែងតែប្រើប្រាស់ធ្វើឱ្យខូចតម្រងនោមនោះគឺ អំបិលដែលយើងបរិភោគជារៀងរាល់ថ្ងៃ។ អំបិលជាប្រភពនៃជាតិសូដ្យូម ដែលធ្វើឱ្យអ្នកឃ្លានផឹកទឹកច្រើនហួសប្រមាណអ្នកផឹកទឹកច្រើន ជាចុងក្រោយត្រូវបន្ទោបង់ញឹកញាប់ដែលជាមូលហេតុឱ្យតម្រងនោមមានបញ្ហា។


៤. ទទួលទានជាតិកាហ្វេអ៊ីនច្រើន
នៅពេលដែលអ្នកស្រេកទឹកញឹកញាប់ត្រូវជ្រើសរើសយកភេសជ្ជៈផ្សេងៗដូចជា ទឹក ឬ ទឹកដូង ជៀសវាងផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើនព្រោះអាចឱ្យសម្ពាធឈាមឡើងខ្ពស់រហូតដល់ខូចខាតតម្រងនោម។


៥. លេបថ្នាំបំបាត់ការឈឺចាប់
ការលេបថ្នាំបំបាត់ការគឺជាទម្លាប់អាក្រក់ដែលធ្វើឱ្យតម្រងនោមមនុស្សជាច្រើនមានបញ្ហាដោយសារការថ្នាំបំបាត់ឈឺចាប់ភាគច្រើនមានផលប៉ះពាល់ធ្ងន់ធ្ងរ និងអាចបំផ្លាញសរីរាង្គផ្សេងគ្នា ជាពិសេសតម្រងនោម។


៦. ប្រូតេអ៊ីនច្រើនពេក
ការញ៉ាំសាច់ក្រហម និងអាហារសម្បូរប្រូតេអ៊ីនផ្សេងទៀតអាចធ្វើឱ្យស្ថានភាពតម្រងនោមខូចកាន់តែខ្លាំង។


៧. ផឹកគ្រឿងស្រវឹងច្រើន
ការទទួលទានគ្រឿងស្រវឹងច្រើនហួសប្រមាណគឺជាទម្លាប់ដ៏អាក្រក់ក្នុងការបំផ្លាញតម្រងនោម ដោយសារតែស្រាមានជាតិពុលដែលអាចធ្វើឱ្យតម្រងនោមខូច។


៨. ជក់បារី
បើយោងតាមការស្រាវជ្រាវ បានឱ្យដឹងថាការជក់បារី អាចបំផ្លាញសរីរាង្គតម្រងនោមទាំងមូល។ មានការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញពីទំនាក់ទំនងរវាងការជក់បារី និងជំងឺតម្រងនោម។


៩. ជំងឺផ្ដាសាយ
ការមិនអើពើនឹងជំងឺផ្ដាសាយ ជាទូទៅអាចបង្កឱ្យមានជំងឺរលោកតម្រងនោម។ ការសិក្សាជាច្រើនបានបង្ហាញថាមនុស្សដែលមានជំងឺតម្រងនោមក៏មានប្រវត្តិទាក់ទងនឹងអាការៈផ្ដាសាយដែរ។


១០. អត់ងងុយ
ពេលគេងលក់បានស្កប់ស្កល់អាចធ្វើឱ្យជាលិកាសរីរាង្គក្នុងខ្លួនមនុស្សមានដំណើរការល្អ។ តែផ្ទុយទៅវិញអ្នក ដែលដេកមិនបានគ្រប់គ្រាន់ធ្វើឱ្យផ្អាកដំណើរការផលិតរបស់សរីរាង្គជាលទ្ធផលគឺខូចតម្រងនោមជាពិសេសតែម្ដង៕


សូមបងប្អូនជៀសវាងពីបញ្ហានេះអោយបាន សូមអរគុណ។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here