ទម្លាប់ខ្ជិលទាំងហើយនេះជាមូលហេតុធ្វើឲ្យអ្នកកើតមហារីកបំពង់ក!!

677

ការ​ដុស​សម្អាត​ធ្មេញ​គឺ​សំខាន់​ខ្លាំង​ណាស់​ យ៉ាង​ហោច​ណាស់​អ្នក​ត្រូវ​ធ្វើ​ឲ្យ​បាន​ទៀត​ទាត់​ គឺ​១​ថ្ងៃ​២​ដង​ ព្រឹក​ម្ដង​ និង​យប់​ម្ដង។​ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​ដុស​ធ្មេញ​នៅ​ពេល​ព្រឹក​បាន​ទៀង​ម៉ោង​តែ​ ពេល​យប់​វិញ​ចូល​ចិត្ត​គេង​ឬ​សម្រាក​លើ​ពូក​មួយ​សន្ទុះ​សិន​ទើប​ទៅ​មុជ​ទឹក​ដុស​ធ្មេញ​។​ គួរ​ប្រញាប់​ផ្លាស់​ប្ដូរ​ទម្លាប់​នេះ​ចេញ​ទៅ​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​ប្រឈម​នឹង​ជំងឺ​មហារីក​បំពង់​ក​ខ្លាំង​ណាស់។​

ស្ដាប់​ទៅ​វា​គ្មាន​​អ្វី​គួរ​ឲ្យ​បារម្ភ​សោះ​ ព្រោះ​គ្រាន់​តែ​សម្រាក​មួយ​ភ្លែត​ហ្នឹង។ ​តែ​យោង​តាម​ការ​ស្រាវជ្រាវ​ពីរ​ការ​​កកើត​នៃ​ជំងឺ​មហារីក​បំពង់ក​ នេះ​បង្ក​ឡើង​ដោយ​បាក់តេរី​ដែល​តោង​ជាប់​អញ្ចាញ​ធ្មេញ​ ហើយ​ពេល​អ្នក​កំពុង​សម្រាក​លង់​លក់​មួយ​ភ្លែត​នោះ​វា​នឹង​ហូរ​តាម​បំពង់​ក​ទៅ​ពោះ​វៀន​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កើត​ជំងឺ​មហារីក​បំពង់​ក។​ដូច្នេះ​អ្នក​គូរ​តែ​ប្រយ័ត្ន​ និង​ដុស​ធ្មេញ​ឲ្យ​បាន​ទៀង​ទាត់​ មុន​ពេល​សម្រាក​ឬ​គេង​ ៕
អត្ថបទដោយ៖ អ៊ាង​ សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here