ទទួលទានរូបមន្តនេះ២ស្លាបព្រាក្នុង១ថ្ងៃដូចផឹកថ្នាំប៉ូវ១០ឆ្នាំ!

3918

ជីនាងវងសម្បូរសារជាតិ ជីវជាតិសំខាន់ៗ ពិសេសគឺវីតាមីន A, K និង Phytonutrients ដែលមានលទ្ធភាពប្រឆាំងអុកស៊ីតកម្មខ្លាំងក្លា អាចការពាររចនាសម្ព័ន្ធកោសិកាក៏ដូចការពារសរសៃឈាមពីឥទ្ធិពល អាក្រក់របស់រ៉ាឌីកាល់សេរី ។ ទន្ទឹមនោះ ជីរនាងវងនៅផ្ទុកយ៉ាងច្រើននូវសារជាតិរ៉ែដូចជាដែក កាល់ស្យូម ម៉ង់ហ្គា ណែស ម៉ាញ៉េស្យូម ប៉ូតាស្យូម…ដែលអាចជួយការពាររចនាសម្ព័ន្ធ DNA ។

Image may contain: plant, outdoor and natureImage may contain: plant, flower, outdoor and natureImage may contain: plant and outdoor

នៅប្រទេសជាច្រើនទឹកជីនាងវងត្រូវបានប្រើប្រាស់រាល់ថ្ងៃដូចជា “ឱសថទិព្វ” មួយប្រភេទដែលអាចជួយ ការពារសុខភាព ។ អ្នកគ្រាន់តែយកស្លឹកជីរនាងវង ១ក្តាប់ត្រាំក្នុងទឹកអំបិលរាវប្រមាណ ១០នាទី បន្ទាប់មកបុកបំបែកដាក់ទឹក ក្តៅបន្តិចដាក់ចូលរួចច្រោះយកទឹក ។

Image may contain: plant and foodImage may contain: plant, outdoor and natureImage may contain: plantមុនពេលបាយទទួលទាន២ស្លាបព្រា នឹងជួយបង្កើនប្រព័ន្ធការពាររាងកាយ ទប់ស្កាត់បានជំងឺយ៉ាងច្រើនដូចជា បន្ថយកូឡេស្តេរ៉ូលក្នុងឈាមទប់ស្កាត់ការក្រឹនរឹងសរសៃឈាម ឈឺក្បាល រាករូស ទល់លាមក គាំងបេះដូង និង ស្ត្រូក… ។

Image may contain: plant, flower and natureImage may contain: plant, nature and foodImage may contain: plant, flower, outdoor and nature

អ្នកក៏អាចគួបផ្សំជីរនាងវងជាមួយ ខ្ទឹមសដែលអាចបង្កើតជាថ្នាំអង់ទីប៊ីយ៉ូទិកធម្មជាតិទប់ស្កាត់មហារីក ។ របៀបធ្វើគឺដូចខាងលើដោយគ្រាន់តែបន្ថែមខ្ទឹមអាំង៣ទៅ៤កំពិសបុកលាយគ្នា ។

Image may contain: plant and foodImage may contain: plantImage may contain: plant, outdoor and natureImage may contain: drink and coffee cup

បរិយាយលម្អិតអំពីប្រសិទ្ធភាពក្នុងការព្យាបាល

-ព្យាបាលលើសជាតិអាស៊ីត ឈឺសន្លាក់រ៉ាំរៃ បន្ថយការឈឺចាប់ពេលឆ្លងទន្លេ ជំងឺរើមយ៉ាងពូកែស័ក្តិសិទ្ធ សូមជួយចែករំលែកបន្តជាចំណេះដឹង!-ព្យាបាលអ្នកលើសជាតិអាស៊ីត ឈឺសន្លាក់រ៉ាំរៃយកជីក្រហម ឬគេហៅថាជីនាងវងស្រស់ ១ដុំល្មម លាងទឹកឲ្យស្អាត ដាំទឹក២លីត្រ ស្ងោររយៈពេល១០នាទី រួចយកទឹកវាផឹកជាប្រចាំ អស់២ឬ៣កំសៀវនឹងបានសះស្បើយ។
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល និងគ្រាប់។

Image may contain: plant, tree, outdoor and natureImage may contain: plant, nature and outdoor
*ការព្យាបាលៈ

– គ្រាប់វាប្រើទៅលើការហើម រាករាំរ៉ៃ មួល ប្រមេះទឹកបាយ រលាកតំរងនោម រលាកប្លោកនោម និងឬសដូងបាតខាងក្នុង និងបង្កើនកម្លាំងភេទ (យើងអាចយកគ្រាប់របស់វាទៅត្រាំជាមួយទឹក រួចលាយជាមួយក្រូចឆ្មារ និងស្ករសបន្តិចសម្រាប់ញ៉ាំ)។

Image may contain: plant, flower, outdoor and natureImage may contain: plant, tree, outdoor and natureImage may contain: plant, outdoor and nature

– ដើមជីនាងវង ស្ងោររំងាស់យកទឹកទៅបន្តក់ចូលច្រមុះ ដាក់ភ្នែកវាបង្កឲ្យស្ពឹក។ គេយកដើមនាងវងទៅឆុងទឹកក្តៅសំរាប់ប្រើថ្នាំប្រឆាំងប៉ារ៉ាស៊ីតសម្លាក់មេរោគ ប្រឆាំងមេរោគ ជួយបំបាត់ការឈឺចាប់ពេលឆ្លងទន្លេ និងប្រឆាំងការហើមរលាករោលរាល។

Image may contain: plant, nature and outdoorImage may contain: plant, food and natureImage may contain: plant and flower

លើសពីនេះ ជីនាងវង ជាថ្នាំព្យាបាលជំងឺរើម ពូកែស័ក្តសិទ្ធ យកមកបុកបិទលើមុខរើម ២-៣ ដងវានឹងជា។

Image may contain: food

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here