ថ្នាំ​ធម្មជាតិ​សម្រាប់​ព្យាបាល​គោ​ហើមពោះ និង​ទល់លាមក មាន​ប្រសិទ្ធភាព​ណាស់​! ​

646

+វត្ថុធាតុដើម និង​សម្ភារ​៖
–សាច់ជូរស​ប៉ុន​មេដៃ(​សាច់ជូរ​សំរាប់​កូរទឹក​ថ្លា​)
–ស្លឹក​ម្រះព្រៅ មួយ​កណ្តាប់ដៃ​
–ទឹក ១​លីត្រ​


–ស្បៃ​ច្រោះ​
–ត្បាល់បុក​ថ្នាំ​។​

+​វិធី​ធ្វើ


–បុក​ស្លឹក​ម្រេះ​ព្រៅ​ឱ្យ​ម៉ដ្ឋ រួច​ចាក់ទឹក​ប្រហែល​១​លីត្រ​ចូល​ច្របាច់​ជាមួយ​ស្លឹក​ម្រេះ​ព្រៅ​ឱ្យ​សព្វ​
–យក​សាច់ជូរ​មក​ដាក់​ត្រាំ​ក្នុង​ទឹក​ម្រេះ​ព្រៅ​នោះ​ឱ្យ​រលាយ​។​
–យក​ស្បៃ​ច្រោះ​ឱ្យ​ស្អាត ហើយ​ចាក់​ចូលទៅក្នុង​ដប​។​

+​វិធី​ប្រើប្រាស់​៖

–ច្រក​ទឹក​ថ្នាំ​ឱ្យ​គោ​ផឹក​ភ្លាមៗ ដោយ​ច្រក​ម្តង​ឱ្យអស់​
–មិនអាច​រក្សាទុក​ទឹក​ថ្នាំ​នេះ​ឱ្យ​លើសពី ២​ម៉ោង​ឡើយ ព្រោះ​អាចធ្វើអោយ​ថ្នាំ​ខូចគុណភាព​


–ក្នុង​មួយថ្ងៃ​ច្រក​ទឹក​ថ្នាំ នេះ​តែម្តង​ប៉ុណ្ណោះ​
–២-៣​ថ្ងៃក្រោយ​ច្រកថ្នាំ​គោ​រួច គោ​នឹង​បានជា​សះស្បើយ៕

អត្ថបទដោយ​: អ៊ាង សុផល្លែត​

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here