ថ្នាំពូកែធម្មជាតិព្យាបាលជំងឺរលាកទងសួតស័ក្តិសិទ្ធ

631

មុននឹងស្វែងយល់អំពីរូបមន្តព្យាបាលជំងឺរលាកទងសួតស័ក្តិសិទ្ធបែបធម្មជាតិ សូមពិនិត្យ និងស្វែងយល់អំពីជំងឺរលាកទងសួត ទុកជាចំណេះដឹងទូទៅជាមុនសិន។

No photo description available.

និយមន័យជំងឺរលាកទងសួត៖ ទងសួត ជាសរីរាង្គតភ្ជាប់ពីផ្លូវដង្ហើមផ្នែកខាងលើ ចូលទៅក្នុងសាច់សួតដើម្បីដោះដូរខ្យល់ ហើយទងសួតមាននាទីដឹកនាំឧស្ម័នចេញចូលសួត។ ដូចនេះ ការរលាកទងសួត គឺជាការរលាកនៅនឹងទងសួត ដែលអាចធ្វើឲ្យបាត់បង់មុខងាររបស់ទងសួត។

No photo description available.No photo description available.No photo description available.

រោគសញ្ញា៖កាលណាទងសួតរលាក វាអាចឡើងហើម រួមជាមួយស្លេស្មកើនឡើង ដែលនឹងធ្វើឲ្យបំពង់ខ្យល់ឆ្លងកាត់ កាន់តែរួមតូចជាងធម្មតាបណ្តាលឲ្យពិបាកក្នុងការដកដង្ហើម រហូតដល់ថប់ដង្ហើមក្នុងករណីខ្លះ។ សញ្ញាខុសប្រក្រតីនៃជំងឺរលាកទងសួតមានដូចជា ឈឺទ្រូងហត់ ក្តៅខ្លួន ក្អក ហៀរសំបោរ។

Image may contain: night and fire

មូលហេតុ និងកត្តាប្រឈម
មូលហេតុនៃជំងឺរលាកទងសួតដែលគេជួបញឹកញាប់មានដូចជា៖
-បរិយាកាស៖ ដោយសារបម្រែបម្រួលអាកាសធាតុ ឬអាល្លែកហ្ស៊ីជាមួយសារធាតុក្នុងបរិយាកាស
-ពួកវីរុស ពពួកបាក់តេរី។

No photo description available.

No photo description available.

កត្តាដែលធ្វើឲ្យប្រឈមនឹងជំងឺរលាកទងសួតមានដូចជា៖
-កត្តាអាយុ៖ ក្មេង និងមនុស្សចាស់
-កត្តាជំងឺផ្សេងៗ ដូចជា ជំងឺខ្សោយផ្លូវដង្ហើម ជំងឺបេះដូង ជំងឺទឹកនោមផ្អែម។

Image may contain: textNo photo description available.No photo description available.

នេះជាប្រទាលដែលងាយដាំដុះបំផុត តែលាក់កំបាំងនូវអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាព ដែលយើងគួរមានដាំ ១ផើង ២ ទុកចោលក្បែរផ្ទះ ភ្លេចស្រោចទឹកក៏មិនងាប់ដែរ! ហើយខាងក្រោមនេះជារូបមន្តធម្មជាតិពូកែស័ក្កសិទ្ធ មានអ្នកព្យាបាលជាហើយជាមួយរូបមន្តនេះ។

No photo description available.

នេះជាបទពិសោធន៍ពិតៗ ហើយបានជាសះស្បើយរបស់ប្អូនស្រីគណនីហ៊្វេកប៊ុក Bora Keo “កាលពី៧ឆ្នាំមុន ខ្ញុំឈឺរលាកទងសួតខ្លាំង ហើយក្អកឡើងចង់ទៅជាកើតហឺត ខ្ញុំបានញ៉ាំប្រទាលនាងល័កនេះជាមែន កិនជាមួយដូងភ្លើងពូតយកតែទឹកពូកែណាស់!”

No photo description available.

ព្យាបាល៖ រលាកទងសួត

Image may contain: one or more people

រុក្ខជាតិ៖ ប្រទាលនាងល័ក

វិធីធ្វើ និងប្រើប្រាស់៖
– ស្លឹកប្រទាលលាងស្អាត ហាន់កង់ខ្លីៗ
-កិនជាមួយដូងភ្លើងពូតយកតែទឹក។


ក្រៅពីនេះ ប្រទាលនាងល័កជាប្រទាល ដែលនិយមប្រើជាបន្លែ ធ្វើភេសជ្ជៈ និងដាំលម្អសួន
+ប្រទាលនាងល័ក មានប្រសិទ្ធភាព ៖
– កែគ្រុនក្តៅ ក្តៅក្នុង បណ្តេញពិស


– ពេលចេញស្អូច ឬកញ្ជ្រិលគេយកស្លឹកវាដាំពិសារជំនួសទឹក
– ជួយដល់បញ្ហានោមទាស់នោមឈាម
– បំប៉នសួត បំប៉នថ្លើម

– កែក្អកធ្លាក់ឈាម ក្អកស្ងួត ក្អកមានស្លេស្ម ( ប្រើផ្កាដាំទឹកពិសា )
– កែគ្រុនផ្តាសាយ
– កែក្អួតធ្លាក់ឈាម ដោយសារគ្រាំក្នុង ( ស្ងោរស្លឹកពិសា )


– រាកមួលឈាម
– បំបាត់រោគអាស៊ីតក្នុងក្រពះ
+ជនជាតិចិននិយមហាលផ្កាឲ្យក្រៀមស្ងួតដាំទឹក ពិសា កែឈាមក្នុងពោះវៀន និងយកស្លឹកស្ងោរជាមួយសាច់ជ្រូកគ្រឿងក្នុង ដូចជាថ្លើម លំពែង ជាសម្លរបំប៉នថែសុខភាព ។


-កែរោគសើរស្បែក ដូចជាកមរមាស់ ស្រែង យកស្លឹកបុកយកទឹកលាប ។
+សារធាតុរកឃើញក្នុងស្លឹកប្រទាលនាងលក្ខ័ គឺ Flavonoid glycoside , Carboxylic acid ,
Vit C Latax ជាដើម ។
+របៀបធ្វើភេសជ្ជៈ


-ប្រទាលនាងលក្ខ័ សំរាប់កែអាស៊ីតក្នុងក្រពះ និងសម្រួលបេះដូង
– ស្លឹកប្រទាលលាងស្អាត ហាន់កង់ខ្លីៗ ១០ធាង


– ស្លឹ្កកតើយ ១០ធាង លាងស្អាត ហាន់កង់ខ្លីៗ
– ទឹកស្អាត ២លីត្រ


+របៀបធ្វើ
-ដាក់ស្លឹកប្រទាល និងស្លឹកតើយ និងទឹកដាំពុះ ៥ – ៧នាទី
-ស្រង់កាកចេញ ពិសាក្តៅ ឬត្រជាក់ តាមចំណូល ដោយចាក់ដាក់កែវ ថែមទឹកឃ្មុំ ឬស្ករបន្តិច ពិសា ១ថ្ងៃ ២ ទៅ ៣ ដង រយៈពេល ៣ ទៅ ៦ ខែ នឹងធូរស្បើយ។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភព៖ Bora Keo

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here