ថ្នាំធម្មជាតិសម្រាប់ព្យាបាលគោហើមពោះ និងទល់លាមក មានប្រសិទ្ធភាពណាស់!

611

រោគសញ្ញាគោហើមពោះ និងទល់លាមក៖ ច្រមុះឡើងស្ងួត មិនស៊ីចំណី ហើមពោះចេះតែហើមធំទៅ ៗ។

វត្ថុធាតុដើម និងសម្ភារ៖ សាច់ជូរសប៉ុនមេដៃ (សាច់ជូរសំរាប់កូរទឹកថ្លា) ស្លឹកម្រះព្រៅ មួយកណ្តាប់ដៃ និងទឹក ១លីត្រ


– ស្បៃច្រោះ និងត្បាល់បុកថ្នាំ។


វិធីធ្វើ ៖
-បុកស្លឹកម្រេះព្រៅឱ្យម៉ដ្ឋ រួចចាក់ទឹកប្រហែល១លីត្រចូលច្របាច់ជាមួយស្លឹកម្រេះព្រៅឱ្យសព្វ
-យកសាច់ជូរមកដាក់ត្រាំក្នុងទឹកម្រេះព្រៅនោះឱ្យរលាយ រួចយកស្បៃច្រោះឱ្យស្អាត ហើយចាក់ចូលទៅក្នុងដប។
វិធីប្រើប្រាស់៖


– ច្រកទឹកថ្នាំឱ្យគោផឹកភ្លាមៗ ដោយច្រកម្តងឱ្យអស់
– មិនអាចរក្សាទុកទឹកថ្នាំនេះឱ្យលើសពី ២ម៉ោងឡើយ ព្រោះអាចធ្វើអោយថ្នាំខូចគុណភាព
– ក្នុងមួយថ្ងៃច្រកទឹកថ្នាំ នេះតែម្តងប៉ុណ្ណោះ
– ២-៣ថ្ងៃក្រោយច្រកថ្នាំគោរួច គោនឹងបានជាសះស្បើយ។


សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here