ថែរក្សាស្បែកមុខស្រស់ស្អាតជាមួយនឹងស៊ុតមួយគ្រាប់

575

+ធាតុផ្សំ៖- ស៊ុតមាន់មួយគ្រាប់- ទឹកក្តៅឧណ្ហៗសម្រាប់លាងមុខ- កន្សែងសម្រាប់ជូតមុខ- ក្រូចឆ្មារមួយចំណិតតូច (មានក៏បាន អត់ក៏បាន ក៏ប៉ុន្តែវាល្អសម្រាប់អ្នកមានផ្ទៃមុខសំបូរជាតិខ្លាញ់)- ក្រដាសទន់មួយសម្រាប់បិទលើស៊ុត (មានក៏បាន អត់ក៏បាន)+របៀបធ្វើ ៖- បំបែកស៊ុត បែងចែកជា២ផ្នែកច្បាស់ កុំអោយលាយគ្នា- កូរស៊ុតផ្នែកស លាយជាមួយទឹកក្រូចឆ្មារឲ្យឡើងពពុះ- លុបលាងផ្ទៃមុខជាមួយនឹងទឹកក្តៅឧណ្ណៗ ដើម្បីជំហររន្ធញើស ងាយស្រួលជ្រៀបចូលក្នុងស្បែក រួចជូតសំអាតអោយស្ងួតដោយកន្សែងទន់ស្អាត។- យកស៊ុតពណ៌ស ដែលយើងបានលាយ លាបសព្វលើផ្ទៃមុខ ប៉ុន្តែហាមលាបលើត្របកភ្នែក និងបបូរមាត់អោយសោះ។ដំណាក់កាលនេះ អ្នកអាចយកក្រដាសបិទពីលើក៏បាន ឬមិនបិទក៏បានអាស្រ័យតាមចំណង់ចំណូលចិត្តរបស់អ្នក។

បន្ទាប់ពីទុកឲ្យស្ងួតរយៈពេលពី20ទៅ30នាទី ហើយលាងសំអាតវាជាមួយទឹកក្តៅឧណ្ណៗទៀត រួចជូតសំអាតអោយអស់ជាតិទឹក។ពេលនេះលាបស៊ុតផ្នែកពណ៌លឿងដែលអ្នកបានលាយ ហើយលាបសព្វពេញផ្ទៃមុខទៀត និងទុកឲ្យស្ងួតពី20ទៅ30នាទីទៀត រួចលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ។ដំណាក់កាលចុងក្រោយ លាងជាមួយទឹកត្រជាក់ ដើម្បីបិទរន្ធញើស រួចជួតមុខឲ្យស្ងួតជាការស្រេច។

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here