ត្រឹមតែមួយយប់ អាចបំបាត់ស្នាមក្រហមលើមុខដោយសារមុន

219

-កញ្ចប់តែ៖តែ ជាប្រភពសម្បូរសារធាតុប្រឆាំងបាក់តេរី និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ មានផ្ទុកជាតិតានីន ដែលជាសារធាតុម៉្យាង ជួយកាត់បន្ថយការរលាក។ របៀបព្យាបាល យើងត្រូវយកកញ្ចប់តែ ត្រាំក្នុងទឹកក្ដៅអ៊ុនៗមួយសន្ទុះ បន្ទាប់មកលើកវា ពូតទឹកចេញ ទុកថង់តែសើមឲ្យត្រជាក់សិន សឹមដាក់វានៅលើស្នាមក្រហមលើផ្ទៃមុខ។

– ដុំទឹកកកតូចៗ៖ដុំទឹកកកតូចៗ អាចជួយបន្ថយលំហូរឈាមទៅកន្លែងដែលរលាក។ វិធីធ្វើងាយបំផុត ដោយគ្រាន់តែយកក្រណាត់ស្អាតមួយ រុំដុំទឹកទឹកកកតូចៗ ដាក់វាថ្នមៗលើស្នាមមុនជាការស្រេច។

– ប្រទាលកន្ទុយក្រពើ៖ប្រទាលកន្ទុយក្រពើស្រស់ៗ មានប្រសិទ្ធិភាពពិសេស ប្រឆាំងការរលាក ក៏ដូចជាបាក់តេរីផ្សេងៗ។វាអាចបំបាត់ស្នាមក្រហម និងហើមបានឆាប់រហ័ស។– អាស្ពីរីន៖ថ្នាំអាស្ពីរីន ផ្ទុកទៅដោយអាស៊ីដសាលីសីលិក ជាសារជាតិមួយ ត្រូវបានប្រើប្រាស់ក្នុងផលិតផលព្យាបាលមុនជាច្រើនដោយសារតែវាព្យាបាលការរលាក។ ត្រូវកិនបំបែកថ្នាំអាស្ពីរីន ឲ្យម៉ត់ទៅជាម្សៅ រួចបន្ថែមទឹកបន្តិច។ លាបវាលើកន្លែងមានស្នាមក្រហមមុនពេលចូលគេង។ ភ្ញាក់ឡើងនឹងបាត់អស់ស្នាមក្រហមលើផ្ទៃមុខ។

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here