ត្រឡាច ពិតជាមានប្រយោជន៍ពិសេសយ៉ាងច្រើន

2509

#ត្រឡាច ពិតជាមានប្រយោជន៍ពិសេសយ៉ាងច្រើន!

ជួយព្យាបាលហើម ក្តៅទ្រូង កើតបូសញឹកញាប់ ក្អក កើតពិស បញ្ចុះព្រូន មានភ្ជាប់ជាមួយនូវវិធីធ្វើទឹកត្រឡាចធម្មជាតិ

 

ជួយចែករំលែកបន្តផង!

ការព្យាបាល៖

– ផ្លែត្រឡាចទាំងមូល ជួយព្យាបាលហើម ពិបាកនោម ស្រេកទឹក ក្តៅទ្រូង កើតបូសញឹកញាប់ (ការប្រើប្រាស់សូមមើលវិធីធ្វើទឹកត្រឡាច)។

– សំបកផ្លែទុំស្ងួត ជួយព្យាបាលរលាកប្លោកនោម និងហើម យក៣០ក្រាមដាំទឹក១លីត្រហូប។

– គ្រាប់លីងហូប ព្យាបាលក្អក  កើតពិស បញ្ចុះព្រូន។

– ស្លឹក លាងឲ្យស្អាតបុកលាយទឹកខ្មេះបិតព្យាបាលកើតពិសនៅចុចម្រាម។

– ឫស ៣០ក្រាម ដាំទឹកហូបព្យាបាលអុតស្វាយ។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

អត្ថប្រយោជន៍បន្ថែម៖

– ជួយអោយឃ្លានអាហារ ការំលាយអាហារ និងឡើងទំងន់

– ជួយលាងសំអាតជាតិពុល លាងសំអាតថង់ទឹកម៉ូត

– ជួយសំរាលអាការៈផ្តាសាយ ក្អក

– ជួយសំរាលអាការៈអស់កំលាំង

– ពង្រឹងប្រព័ន្ធការពាររាង្គកាយ។

 

អត្ថបទដោយ៖ អ៊ាង សុផល្លែត

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

*វិធីធ្វើទឹកត្រឡាច៖

វីដេអូ៖ Sesamuth Dalyda Real

វីដេអូ៖ Sesamuth Dalyda Real

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here