តោះសាកល្បងដាំបន្លែក្នុងដបជ័រតាមវិធីងាយៗខាងក្រោម ចំណាយតិច និងចំណេញពេលវេលា !!

353

វិធីដាំបន្លែក្នុងដបជ័រតាមវិធីងាយៗ ចំណាយតិច និងចំណេញបានសុខភាពល្អ។

តោះទៅមើលសម្ភារៈ និងរបៀបដាំជាមួយគ្នា៖

១-ឧបករណ៍ដូចជា ដបទឹកសុទ្ធចាស់ៗ កាំបិតកាត់អេប៉ុង ឬដប និងអេប៉ុងសម្រាប់ដាំបន្លែ (អេប៉ុងដែលមានចោះរន្ធនៅកណ្តាល)។ ណែនាំឱ្យប្រើដបជ័រដែលស្អាត និងមានទំហំធំ ព្រោះងាយស្រួលដាំបន្លែបានងាយ ជាងកូនដបតូចៗ។

២-យកគ្រាប់ពូជដែលអ្នកចង់ដាំ(ដូចជាគ្រាប់ត្រកួន-ស្ពៃ ឬសាឡាដ……)មកដាក់នៅក្នុងអេប៉ុង ដែលអ្នកបានចោះរន្ធវា ប្រមាណជា៣ ទៅ៥គ្រាប់។ ប៉ុន្តែប្រសិនបើអ្នកដាំជាប្រភេទស្ពៃ ឬសាឡាត់ គួរដាក់គ្រាប់ពូជតែ១គ្រាប់បានហើយ ដើម្បីកុំឱ្យពេលវាដុះមកប្រជ្រៀតគ្នា។ មុនដាំគួរយកគ្រាប់ទៅត្រាំទឹក ទុកចោលប្រមាណជា២ទៅ៣ម៉ោងសិន ដើម្បីឱ្យវាងាយដុះលូតលាស់ល្អ។

៣-យកអេប៉ុងដែលដាក់គ្រាប់ពូជបន្លែចូលរួចហើយ យកទៅដាក់ចូលក្នុងដបដែលបានកាត់រូច (តាមរូប) ហើយដាក់អេប៉ុងគ្រាប់ពូជលើមាត់ដបបញ្ឈរឡើងលើ ឯផ្នែកខាងក្រោមឱ្យប៉ះនឹងទឹកដែលនៅក្នុងដប។

៤-រង់ចាំឱ្យវាដុះ រយៈពេល៣ថ្ងៃ សឹមដាក់ជី AB (ជីABគឺជាជាជីដែលប្រើសម្រាប់ដាំរុក្ខជាតិឱ្យមានការរីកលូតលាស់ ដោយមិនមានដី (Hydroponics)។

វាមាន២ប្រភេទគឺ ប្រភេទ A និងប្រភេទ B )។ ចំណែកឯការផ្សំជីនេះវិញ គឺត្រូវដាក់ឱ្យស្មើគ្នា ក្នុងសមាមាត្រ 5cc ដោយប្រើទឹក 1លីត្រ ត្រូវដាក់ជី AB ស្មើគ្នា និងយកទៅដាក់ក្នុងដបបន្លែជារៀងរាល់សប្តាហ៍ ពេលដែលទឹកក្នុងដបចាប់ផ្តើមស្រកចុះ។

ឬបើអ្នកមិនចង់ដាក់ជីនេះ បណ្តោយឱ្យវាដុះលូតលាស់តាមធម្មជាតិខ្លួនឯងក៏បាន ឱ្យតែដាក់ទឹកឱ្យវាបានដិតដល់។

៥) ឃ្លាំមើល ចាំបន្ថែមទឹកជីឱ្យបន្លែជានិច្ច និងបន្ថែមទឹកដែលនៅក្នុងកុំឱ្យរីងផុតឫសបន្លែឱ្យសោះ គឺឱ្យសមល្មម មានសភាពល្អប្រសើររហូតដល់វាធំល្មមអាចយកទៅបរិភោគបាន៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here