តែស្លឹកគ្រៃ ប្រឆាំងនឹងជម្ងឺមហារីកសំពាធឈាមឡើងខ្ពស់ ជួយអ្នកដែលកង្វះឈាមក្រហម ជម្ងឺទឹកនោមផ្អែម!!

528

វិធីធ្វើទឹកស្លឹកគ្រៃ៖
*គ្រឿងផ្សំ៖-គល់ស្លឹកគ្រៃ៦ទៅ១០គល់ធំៗ-ស្ករ៦ស្លាបព្រាបាយ(ប្រសិនជាអ្នកដែលមិនចូលចិត្តស្ករដាក់តែ ៣ស្លាបព្រាក៏បាន)-ទឹក៨កែវ។


* វិធីធ្វើ៖-លាងទឹកអោយស្អាតល្អ ហើយបកសំបកខាងក្រៅចេញ និង កាត់ស្លឹកចុងៗ ដែលពណ៌ត្នោតចេញ
-កាត់ឬសដែលកខ្វក់ចេញ, ហាន់គល់ស្លឹកគ្រៃ ជាកង់ៗ (អាចពុះជាពីរ ក៏បាន)
-យកអង្រែរឺកាបិតដែលធ្ងន់ដំបំបែកគល់ស្លឹកគ្រៃអោយបែកចេញពីគ្នាធ្វើបែបនេះវាងាយស្រួលអោយជាតិទឹកចេញពេលដែលស្ងោរ។


-ដាក់គុលស្លឹកគ្រៃទៅក្នុងឆ្នាំងដែលមានទឹកហើយដាំវា។ ពេលដែលទឹកចាប់ផ្តើមពុះ បន្ថយភ្លើងហើយរំងាស់វាប្រហែលជា ១ ម៉ោង រឺ១ម៉ោងកន្លះ ទឹកដែលដាំនោះមានពណ៌បៃតងព្រឿងៗ
-បន្ថែមស្ករចូលហើយកូររហូតដល់វារលាយ
-បិទភ្លើងយកកន្ត្រង រឺស្បៃដែលស្អាតមកច្រោះយកតែជាតិទឹក
-អ្នកអាចដាក់ដុំទឹកកកអនាម័យ ចូលទៅក្នុងកែវទឹកស្លឹកគ្រៃនោះបាននៅពេលដែលអ្នកផឹកវា

តែជាការល្អគួរតែក្ដៅៗ។ប្រសិនជាអ្នកបន្ថែមក្រូចឆ្មា២រឺ៣ចំណិតទៀតអ្នកច្បាស់ជាពេញចិត្តកាន់តែខ្លាំង។ អាចពិសា១ថ្ងៃ ១ឬ២កែវ អាចរក្សាក្នុងទូរទឹកកកបានប្រហែល២-៣ថ្ងៃ។
++អត្ថប្រយោជន៍របស់វា៖-ជួយអ្នកដែលកង្វះឈាមក្រហម-ប្រឆាំងនឹងជម្ងឺមហារីក-ប្រឆាំងនឹងការរលាក និង ប្រឆាំងនឹងការឆ្លងរោគ
-ការពារបាក់តេរី រឺ ការឆ្លងមេរោគផ្សិត-បណ្តេញជាតិពុល-ជម្ងឺទឹកនោមផ្អែម-

ការរំលាយអាហារ-ការរលាកក្រពះ រឺ ចុកចុងដង្ហើម
-សំពាធឈាមឡើងខ្ពស់-ជាតិកូឡេស្តេរ៉ូលខ្ពស់-រោគដេកមិនលក់-ប្រព័ន្ធសរសៃប្រសាទ-សំអាតក្នុងរាងកាយ-សុខភាពស្បែក
-និងជួយស្រកគីឡូ។
អ្នកទាំងអស់គ្នាអាចសាកល្បងអនុវត្តន៍វាពីថ្ងៃនេះទៅ ហើយរង់ចាំមើលពីប្រសិទ្ធភាពរបស់វា៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here