តែព្រៃជារុក្ខជាតិដែលគេតែងដាំជាលំអរតាមរបង គឺជាឱសថធម្មជាតិព្យាបាលជំងឺបាន!

136

រុក្ខជាតិ៖ តែព្រៃ

ផ្នែកប្រើប្រាស់៖ ស្លឹក និងមែកខ្ចី។

កន្លែងដាំដុះ៖ នៅប្រទេសយើងមានដាំនៅតាមវត្ត ​និងតាមរបងធ្វើលំអរ។

លក្ខណៈ៖ រុក្ខជាតិដើមតូចមានមែកតូចរលោង។

ស្លឹក៖ ស្លឹករាងផ្លែលំពែងទ្រវែង មូល និងទាលនៅគល់ស្លឹក និងនៅចុងស្លឹក មានពណ៌បៃតងខ្ចី មានទំហំប្រែប្រួលប្រវែង ៣០-៦០ម.ម ទទឹង ១៨-៣០ម.ម រលោងគែមស្លឹកមានឆែកធ្មេញរណាទាល មានរាងត្រីកោណ ទងស្លឹកមានចង្អូរប្រវែង ២-១០ម.ម។

 

ផ្កា៖ ផ្កាផ្ដុំបង្កើតជាកួរនៅប្រកៀបស្លឹក ហាក់បីដូចជាមិនមានទងទេ រលោង ឬស្ទើរ រលោងប្រហែល ២-៥ស.ម ពពួលកផ្កាឈ្មោលផ្តុំគ្នាជាកញ្ចុំក្តាំងនៅផ្នែកចុង ផ្កាញីដុះទោលនៅផ្នែកគល់។

ផ្លែ៖ ផ្លែធំ ៤ម.ម គ្រាប់រាងពងមាន់ មានរាងស្រួចនៅចុងប្រវែង ២-៥ម.ម។

 

ការព្យាបាល៖ ផ្កា និងស្លឹកប្រើដាំទឹក ឬឆុងទឹកដូចតែ។ ជាប្រភេទភេសជ្ជបញ្ចុះទឺកនោម។ ហើយក៏មានប្រើធ្វើថ្នាំបញ្ចុះព្យាបាលព្រូន និងធ្វើថ្នាំរំលាយស្លេស៍។

កំរិតប្រើ៖ ប្រើពី ១០-២០ក្រាម ក្នុងមួយថ្ងៃ។

 

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here