តែបៃតង និងទឹកឃ្មុំ ដាក់ក្រូចឆ្មាមួយចំណិត ជួយកាត់បន្ថយក្អកផ្តាសាយយ៉ាងមានប្រសិទ្ធភាព..!!

115

តែបៃតងមានផ្ទុកជាមួយនឹងសារជាតិប្រឆាំងនឹងរោគមហារីកដែលប្រឆាំងនឹងជំងឺក៏ដូចជាប្រឆាំងនឹងមេរោគ និងបាក់តេរីដែលវាមានគុណសម្បិត្តជួយប្រឆាំងនឹងជំងឺផ្តាសាយ។

 ដូចនេះដែរតែបៃតងជួយបង្កើនប្រព័ន្ធភាពស៊ាំជាទូទៅ និងបង្កើនល្បឿននៃការរំលាយអាហារ។ទទួលទានតែបៃតង ២ ឬ ៣ពែង ជារៀងរាល់ថ្ងៃ ដើម្បីបង្ការឬប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ។

អ្នកក៏អាចបន្ថែមក្រូចឆ្មារ និងទឹកឃ្មុំ ដើម្បីបង្កើនរសជាតិប៉ុន្តែជៀសវាងការបន្ថែមទឹកដោះគោ។ នៅពេលទទួលទានតែ ព្យាយាមស្រូបយកចំហាយទឹក វានឹងជួយកាត់បន្ថយការកកស្ទះ និងបន្ធូរដល់ច្រមុះ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here