តើលោកជីវ តាក្វាន់បានកត់ត្រាអ្វីខ្លះកំឡុងមកស្នាក់នៅក្រុងអង្គរ​ពី​ឆ្នាំ​១២៩៦ ដល់​ឆ្នាំ​១២៩៧ ?

177

លោក ជីវ តាក្វាន់ មាន​កំណើត​នៅ​​ស្រុក​វ៉េងតា ខេត្ត​ជាក់កាង ក្នុង​ភូមិ​ភាគចិន​ខាង​ត្បូង។លោក​គឺ​ជា​បេសកទូត​របស់​អធិរាជ​ចិន​ដែល​បាន​មក​ស្នាក់​នៅ​អង្គរ​ពី​ឆ្នាំ​ ១២៩៦ ដល់​ឆ្នាំ​១២៩៧។កំណត់​ហេតុ​របស់​លោក ជីវ​ តាក្វាន់ គឺ​ជា​ឯកសារ​តែ​មួយ​គត់​ដែល​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ជីវភាព​រស់​នៅ​ ប្រចាំ​ថ្ងៃ និង​ទិដ្ឋភាព​នៃ​ចក្រភព​អង្គរ​នា​សម័យ​កាល​​នោះកំណត់​ហេតុ​ដែល​ត្រូវ​បាន​បកប្រែ​ជា​ភាសា​ខ្មែរ​ដោយ​លោក លី ធាមតេង បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​១៩៧៣ មាន​កម្រាស់​ ៨១ ទំព័រ ដែល​ក្នុង​នោះ​៦១ទំព័រ​ជា​ខ្លឹមសារ​នៃ​កំណត់​ហេតុ​សុទ្ធនិង២០ ទំព័រ​ជា​ការ​ពន្យល់​​ដើម​ហេតុ​នៃ​ការ​បកប្រែ និង​សេចក្ដី​ពន្យល់​ពាក្យ​ខ្មែរ​ដែល​លោក​ ជីវ តាក្វាន់ កត់​ត្រា​តាម​សំនៀង​ចិន 

(រូប​សំណាក​​ក្រមួន​របស់​លោក ជីវ តាក្វាន់ នៅ​ភូមិ​វប្បធម៌​កម្ពុជា ខេត្ត​សៀមរាប)

កំណត់​ហេតុ​នេះ​បែងចែក​ជា ៤០ ជំពូក ដែល​ជំពូក​ខ្លះ​មាន​តែ​២ ឬ​៣ បន្ទាត់ និង​ជំពូក​ខ្លះ​មាន​ច្រើន​ទំព័រ ជា​រួម​ជំពូក​ទាំង​នេះ​ពិពណ៌នា​អំពី​ សាសនា ការ​កាត់​ក្ដី ភាព​ជា​ព្រះ​មហាក្សត្រ កសិកម្ម សត្វ​ស្លាប បន្លែ ប្រពៃណី​នៃ​ការ​ងូត​ទឹក និង​ទាសាទាសី ។ ទិដ្ឋភាព​ផ្សេងៗ​នៃ​ជីវភាព​ខ្មែរ​នៅ​សតវត្ស​ទី​១៣ ដែល​លោក​ ជីវ តាក្វាន់ បាន​រៀបរាប់ ដូចជា ការ​ស្លៀកពាក់ ឧបករណ៍​ប្រើប្រាស់ សត្វ​អូស​ទាញ និង​ការ​ជួញ​ដូរ នៅ​តែ​ឃើញ​មាន​បន្ត​រហូត​មក​ដល់​ទសវត្ស​ឆ្នាំ​១៩៩០ ។ ចំណែក​ឯ​ទិដ្ឋភាព​ផ្សេងៗ​ទៀត ដូចជា ទាសាទាសី ច្បាប់​គ្រប់គ្រង​ និង​ការ​កាត់​ក្ដី​​មិន​ផ្អែក​លើ​ហេតុ​ផល​ច្បាស់លាស់ ត្រូវ​បាន​កែប្រែ​នៅ​សតវត្ស​ទី​១៩ 

 

 

ក្នុងកំណត់ហេតុរបស់លោកបានសសេររៀប40ចំណុចសំខាន់ៗដូចជា៖(បរិវេណ​នៃ​ទីក្រុង-ដំណាក់‑លំនៅ​ឋាន-សម្លៀក​បំពាក់ និង គ្រឿង​អលង្ការ-អំពី​មន្ត្រី-អំពី​លទ្ធិ​សាសនា​បី​បែប-អំពី​អ្នក​ស្រុក-អំពី​ស្ត្រី​សម្រាល​កូន-អំពី​ស្ត្រី​ក្រមុំ-អំពី​ទាសា​ទាសី-អំពី​ភាសា-អំពី​មនុស្ស​ព្រៃ-អំពី​អក្សរ​សាស្ត្រ-អំពី​ពេល​ចូល​ឆ្នាំ-អំពី​ការ​កាត់​ក្ដី-អំពី​ជម្ងឺ​ស្រែង-អំពី​មរណភាព-អំពី​ការ​ភ្ជួរ​ដាំ-អំពី​ទឹក​ដី-អំពី​ផលានុផល-អំពី​របរ​ជំនួញ-ទំនិញ​ចិន​ដែល​គេ​ត្រូវ​ការ-អំពី​ស្មៅ​ និង​ ដើម​ឈើ-អំពី​សត្វ​ស្លាប-អំពី​សត្វ​ជើង​បួន-អំពី​បន្លែ​បង្ការ-អំពី​ត្រី និង​ សត្វ​លូន-អំពី​ការ​បិទស្រា-អំបិល ទឹកខ្មេះ ស៊ីអ៊ីវ និង មី-អំពី​ដង្កូវ​នាង និង ដើម​មន-អំពី​ប្រដាប់​ប្រើ​ប្រាស់-អំពី​រទេះ និង អង្រឹង​ស្នែង-អំពី​ទូ​ក‑ច្រវា-អំពី​ខេត្ត-អំពី​ស្រុក​ភូមិ-អំពី​ប្រមាត់​ប្រមង់-អំពី​រឿង​ចម្លែក​មួយ-អំពី​ការ​ងូត​ទឹក-ការ​ចូល​ជ្រក​នៅ (អន្តោប្រវេសន៍)-អំពី​កង​ទ័ព-ការ​យាង​ចេញ​នៃ​មហាក្សត្រ-ល-។

ប្រភព៖សៀវភៅលោក​លី ធាមតេង

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here