តើមាក់ប្រេង និងមាក់ប្រាងដូចគ្នាឬទេ?

213

បងប្អូនតែងតែហៅថាមាក់ប្រេង មាក់ប្រាង ដែលផ្លែនះបងប្អូនស្គាល់គ្រប់គ្នា តែតាមពិតផ្លែមាក់ប្រាងផ្សេងផ្លែមាក់ប្រាងផ្សេង។ បើតាមវចនានុក្រមសម្តេចសង្ឃជួនណាតបានសសេរច្បាស់ថា៖

+មាក់ប្រេង៖ ឈ្មោះ​ឈើ​មួយ​ប្រភេទ​សន្ដាន​មាក់ប្រាង តែ​ស្លឹក​ធំ​ៗ​ជាង​បន្តិច​ផ្លែ​តូច​ៗ​ជាង​មាក់ប្រាង(ច្រើន​មាន​សម្បូណ៌​នៅ​ព្រៃ​ភ្នំ​ខ្លះ​ដោយ​អន្លើ​ក្នុង​ខែត្រ​កំពត, អ្នក​ស្រុក​កំពត​ច្រើន​ហៅមាក់ប្រិង)។

+មាក់ប្រាង៖ឈ្មោះ​ឈើ​មួយ​ប្រភេទ ស្លឹក​ស្រដៀង​នឹង​ស្វាយ តែ​តូច​ៗ​ជាង​ចុង​ស្រួច​ៗ​ផ្លែ​ខ្ចី​មាន​រស​ជូរ លុះ​ដល់​ទុំ​មាន​សម្បុរ​លឿង, ប្រើ​បរិភោគ​ជា​អាហារ; ខ្លះ​មាន​រស​ផ្អែម (ច្រើន​មាន​សម្បូណ៌​នៅ​ខែត្រ​បាត់ដំបង គេ​ដាំ​ជា​ដំណាំ​ស្រុក),ខ្លះ​មាន​រស​ផ្អែម​លាយ​ជូរ (ច្រើន​មាន​សម្បូណ៌​នៅ​ព្រៃ​ភ្នំ​ខ្លះ​ដោយ​អន្លើ ក្នុង​ខែត្រ​កំពត)។

មាក់ប្រេង មាក់ប្រាងនេះងាយដាំនិងងាយថែទាំមិនសូវរើសដី និងងាយលក់។

តាមសំដីបងស្រីម្នាក់ឈ្មោះសែន រ័​ត​ធី ម្ចាស់​ចម្ការ​មាក់ប្រាង និង​ជា​ឈ្មួញ​ទិញ​ផ្លែឈើ​នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​បានផ្តល់​បទ​សម្ភាស​ថា មាក់ប្រាង​ផ្តល់​ផល​ចាប់ពី​ពាក់កណ្តាល​ខែកុម្ភៈ រហូតដល់​ចុងខែ​មិនា​រៀងរាល់ឆ្នាំ។

ដោយ​ផ្តល់​ផល​តែម្តង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ។ទោះ​វា​មិនសូវ​ផ្តល់​ផល​ច្រើនដង​ដូច​ដំណាំ​មួយចំនួនទៀត​មែន ប៉ុន្តែ​នៅពេល​វា​ឱ្យ​ផលម្តងៗគេ​អាច​បេះ​ផ្លែ​វា​បាន​ទម្ងន់​ចន្លោះ​ពី​ជាង100គីឡូក្រាម ទៅជា1000គីឡូក្រាម​ក្នុង​មួយ​ដើម

ហើយ​បើ​គេ​លក់​ចេញ​ឱ្យ​ម៉ូយ​ដុំ​នៅលើ​ទីផ្សារ​ត្រឹមតែ1ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​នោះមានន័យថាកសិករ​អាច​រកប្រាក់​បាន​ជាង100ដុល្លារ​ទៅជា​ង1,000ដុល្លារ​ក្នុង​មាក់ប្រាង1ដើម៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here