តើភ្លេងអារក្សមានប្រភពមកពីណា?

228

ភ្លេងអារក្សគឺ​ភ្លេង​ដែល​ប្រគំ​ក្នុង​ការ​បញ្ចូល​ខ្មោច​ព្រាយ​បិសាច អារក្ខ អ្នក​តា ។ កាល​ណា​មាន​មនុស្ស​ឈឺ ហើយ​បើ​ចង់​ដឹង​អំពី​បុព្វហេតុ​នៃ​ជម្ងឺ គេ​លែង​ភ្លេង​អារក្ខ​ដើម្បី​បញ្ចូល​ខ្មោច លៀង​ខ្មោច ។ ក្រៅ​ពី​ប្រើ​ក្នុង​ការ​បញ្ចូល​ខ្មោច និង​លៀង​ខ្មោច គេ​អាច​ប្រើ​ក្នុង​ការ​ឡើង​អ្នក​តា​ដែរ 

តាមការ​ស្រាវជ្រាវ​របស់​ក្រុម​ប្រជុំ​ទំនៀមទម្លាប់ (លោក ជឹម ឈុំ) បាន​ឲ្យ​ដឹង​ថា​ភ្លេង​អារក្ខ​នេះ​មាន​កំណើត​មក​ពី​ក្មេង​លេង​បាយឡុក​បាយ​ ឡ ។ មាន​រឿង​ដំណាល​តៗ​គ្នាថា នៅ​ក្នុង​ភូមិ​មួយ​មាន​ក្មេង​ប្រុស​ស្រី​ជាច្រើន​បាន​ប្រជុំ​គ្នា​លេង​ដោយ​ មាន​អ្នក​ខ្លះ​ធ្វើ​ជា​ភ្ញៀវ ខ្លះ​ធ្វើ​ជា​កូន ហើយ​នាំ​គ្នា​ផឹក​ស៊ី​ស្រឹង​ដេក​ដួល​ស្រែក​ហ៊ោកញ្ជ្រៀវ​សប្បាយ​រាល់ៗ​ ថ្ងៃ 

លុះ​លេង​យូរ​ទៅ​ក៏​វក់​លេង​ទាំង​យប់​ទាំង​ថ្ងៃ​ភ្លេច​បាយ​ទឹក​ ដេក​ពួន ឪពុក​ម្ដាយ​ឃាត់​យ៉ាង​ណា​​ក៏​ពុំ​ស្ដាប់ ។ ដោយ​ឃើញ​ហេតុ​ចម្លែក​យ៉ាង​នេះ ចាស់ៗ​ក៏​នឹក​ថា​ប្រហែល​ជា​មាន​ខ្មោច​ព្រាយ​អ្វី​មក​ពង្វក់​ចិត្ត​ក្មេង​ ទាំង​នេះ ហើយ​ទើប​នាំ​គ្នា​​បន់​ស្រន់​ឡើង ។ នៅ​ពេល​ដែល​គេ​នឹកនា​រក​ខ្លួន ពេល​នោះ​ខ្មោច​ក៏​ឆ្លៀត​ឱកាស​ចូល​មក​សន្ធិត​ក្នុង​ខ្លួន​ក្មេង​ម្នាក់​ភ្លាមហើយ​បញ្ជា​ឲ្យ​ចាស់ៗ​ទាំង​នោះ​រៀប​សំណែន​ដោយ​មាន​លេង​ភ្លេង​ថ្វាយ​ពួក​គេ​ ផង 

លុះ​បាន​ផឹក​ស៊ី​ឆ្អែត​ស្កប់​ស្កល់​ហើយ ខ្មោច​ក៏​ចាក​ចេញ​ពី​រូប​ក្មេង​នោះ​ទៅ ឯ​ពួក​ក្មេង​ក៏​ឈប់​វក់​លេង​ដូច​មុន​ទៀត ។ ចាប់​ពី​ពេល​នោះ​មក​ចាស់ៗ​ក៏​មាន​ជំនឿ​ព្រម​ទាំង​យក​ខ្មោច​ជាទី​គោរព​ ទីពឹង​ក្នុង​គ្រា​មាន​ភ័យ​អាសន្ន 

សូមមើលវីដេអូ៖

សម្រួលអត្ថបទដោយ៖pc

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here