តើធាត់ជ្រុល អាចប៉ះពាល់ ការចងចាំដែរទេ?

66

ការ​ធាត់​ជ្រុល មាន​ទំនាក់ទំនង​យ៉ាង​ធំ​មួយ នឹង​បញ្ហា​សុខភាព​ជា​ច្រើន នាពេល​បច្ចុប្បន​នេះ ហើយ​ក្នុងនោះ ក៏​មាន​ការបាត់បង់​កា​រ​ចងចាំ​ដែរ​។ តាម​ការសិក្សា​ថ្មី​មួយ បានឲ្យដឹងថា អ្នក​ដែល​ធាត់​ជ្រុល ទំនងជា​មាន​បញ្ហា នៃ​ការចងចាំ​ធ្ងន់ធ្ងរ ជាង​អ្នក​ស្គម​ទៅទៀត​។ 
​ការ​សិក្សា​ដែល​បាន​ចុះផ្សាយ នៅក្នុង​សារព័ត៌មាន Quarterly Journal of Experimental Psychology បានឲ្យដឹងថា ដែល​មិន​អាច​នឹកឃើញ​ថា បាន​ញ៉ាំ​អ្វី​ខ្លះ​នោះ ប្រហែល​ជា​នាំ​ឲ្យ​ញ៉ាំ​ច្រើន​ជ្រុល​បាន​។ ប៉ុន្តែ ទស្សនៈ​ផ្សេងទៀត ចំពោះ​ការចងចាំ​នោះ​គឺថា ចំពោះ​ចំណេះដឹង​ទូទៅ​របស់​ពួកគេ គឺ​មិន​មាន​ការប៉ះពាល់​ឡើយ​។ 
អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋាន​ឃើញថា អ្នក​ដែល​មាន​ស​ន្ទ​ស្សន៍​ទម្ងន់ ធៀប​នឹង​កម្ពស់​កាន់តែ​ខ្ពស់ គឺ​មាន​ការថយចុះ​ការចងចាំ យ៉ាង​ស្រួចស្រាវ​មួយ ប៉ុន្តែ មិនមែន​មានន័យថា ពួកគេ​បាត់បង់​ការចងចាំ​ទាំងស្រុង​នោះ​ទេ​។
​អ្នកស្រាវជ្រាវ​និយាយថា អ័រម៉ូន​ឃ្លាន​អាហារ ដើរតួនាទី​ដ៏​ធំ​មួយ ទៅ​លើ​របៀប​ដែល​មនុស្ស​យើង ញ៉ាំ​អាហារ​ច្រើន​ប៉ុណ្ណា ប៉ុន្តែ ពួកគេ​ក៏​ដឹងថា ចិត្ត​មនុស្ស ក៏​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​ទៀត​ដែរ​។ 
ការសិក្សា​មួយ​ផ្សេងទៀត បាន​រកឃើញថា ការ​ធាត់​ជ្រុល ដើរតួនាទី​ប្រឆាំងនឹង​ដំណើរការ​រំលាយ​អាហារ​ខុសៗ​គ្នា​មួយ​ចំនួន ដែល​អាច​ប៉ះពាល់ ដល់​ការបញ្ជូន​ព័ត៌មាន ដល់​មនុស្ស​ផ្ទាល់​បាន​។ ការ​ធាត់​ជ្រុល ក៏​ប្រហែលជា​ប៉ះពាល់ ទៅ​លើ​យន្តការ​ធម្មតា​មួយចំនួន ដែល​មាន​ឥទ្ធិពល ផ្ទុយ​ពី​តម្រូវការ​របស់​ខួរក្បាល​ទៀតផង​៕អត្ថបទដោយ៖ អ៊់ាង​ សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here