តើត្រូវផឹកទឹកប៉ុន្មានលីត្រទើបគ្រប់គ្រាន់ ដែលរាងកាយរបស់យើងត្រូវការជារៀងរាល់ថ្ងៃ?

178

យើងទាំងអស់គ្នាសុទ្ធតែដឹងថា ទឹកពិតជាសំខាន់ណាស់សម្រាប់ជីវិតរបស់យើង។ ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់អាចនឹងជួយថែរក្សាសុខភាពរបស់យើងបានយ៉ាងល្អ។

 

ទឹកផ្តល់អត្ថប្រយោជន៍ជាច្រើនដល់រាងកាយរបស់យើង ហើយអត្ថប្រយោជន៍សុខភាពទាំងនោះរួមមាន៖

– ជួយបង្កើនថាមពល
– ជួយក្នុងការសម្រកទម្ងន់
– ជួយកាត់បន្ថយការហេវហត់អស់កម្លាំង

 

– ជួយកម្ងាត់ជាតិពុល
– បង្កើនសុខភាពស្បែក
– ពង្រឹងប្រព័ន្ធភាពស៊ាំ
– ព្យាបាលការឈឺក្បាល

 

ការពារមិនឲ្យមានបញ្ហាក្តាមកាច់ជើង
ធ្វើឲ្យអារម្មណ៍ល្អ
ជួយដល់មុខងារតម្រង់នោម

 

ហេតុនេះ តើទឹកប៉ុន្មានលីត្រដែលរាងកាយរបស់យើងត្រូវការជារៀងរាល់ថ្ងៃ?

យើងបាត់បង់ជាតិទឹកតាមរយៈការដកដង្ហើម បែកញើស នោម និងការធ្វើចលនារបស់ពោះរៀន។ នេះគឺជាមូលហេតុដែលយើងត្រូវតែបំពេញជាតិទឹកជាមួយនឹងភេសជ្ជៈ និងអាហារដែលធ្វើឲ្យរាងកាយរបស់យើងមានដំណើរការល្អ។

 

វិទ្យាស្ថានសុខាភិបាលបានបញ្ជាក់ថា រាល់មនុស្សប្រុសទាំងអស់ត្រូវតែទទួលទានទឹកឲ្យបាន ១៣កែវ ឬ ៣លីត្រ ជារៀងរាល់ថ្ងៃ។ សម្រាប់នារីវិញត្រូវទទួលទានទឹកឲ្យបាន ៩កែវ ឬ ២,២លីត្រ។
ប្រសិនបើអ្នកទទួលទានទឹកមិនគ្រប់គ្រាន់ទេនោះ រាងកាយរបស់យើងនឹងខ្វះជាតិទឹក ហើយវាអាចធ្វើឲ្យខូចសុខភាពយ៉ាងធ្ងន់ធ្ងរ។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here