តិចនិករើសបន្លែផ្លែឈើឲ្យបានល្អ!អស់បារម្មណ៏!

102

បន្លែ​ផ្លែឈើ​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​ស្ទើរ​តែ​គ្មាន​មួយ​មុខ​ណា​ដែល​គ្មាន​គីមី​នោះ​ទេ ដោយ​សារ​កសិកម្ម​សម័យ​ទំនើប​ប្រើប្រាស់​ជី​និង​សារធាតុ​គីមី​គ្រប់​ប្រភេទ​ក្នុង​ការ​ដាំដុះ​វា។ ​តើ​ធ្វើ​ដូចម្ដេច​ដើម្បី​ជ្រើស​រើស​បន្លែ​ផ្លែឈើ​បាន​សុទ្ធ​ល្អ​និង​មាន​ប្រយោជន៍​ពិតៗ? សាកល្បង​អនុវត្ត​តាម​វិធីសាស្ត្រ​ទាំង​នេះ​ល​មើល៍​!

-ផ្លែអាវូកាដូ ឬ ផ្លែ​បឺរសំបក​ផ្លែបឺរ៖​ដែល​ទុំ គួរ​តែ​មាន​ពណ៌​បៃតង​ចាស់​គគ្រាត ដោយ​គ្មាន​ស្នាម​អុច​ឬ​ប្រេះ។ គួរ​ទុក​ផ្លែ​បឺរ​ដែល​មិន​ទាន់​ទុំ​នៅ​សីតុណ្ហភាព​ធម្មតា 2 ថ្ងៃ វា​នឹង​ទុំ។

-ផ្លែ​ត្រប់៖ចូរ​រើស​យក​ត្រប់​ដែល​មាន​ពណ៌​ស្វាយ​ចាស់​ភ្លឺ គ្មាន​ស្នាម​ប្រេះ​ឬ​ក៏​ស្នាម​អុច​ខ្មៅៗ និង​មាន​លក្ខណៈ​រលោង។ ម្យ៉ាង​ទៀត​គួរ​រើស​យក​ត្រប់​ដែល​មាន​ទំហំ​ល្មម​ស៊ី​នឹង​ទម្ងន់​របស់​វា និង​មាន​ទង​ពណ៌​បៃតង។

-ផ្លែឪឡឹក៖ចំ​ពោះ​ផ្លែ​ឪឡឹក​វិញ សំបក​វា​គួរ​មាន​ក្រឡា​ឆ្នូត​ច្បាស់ មាន​បាត​ពណ៌​លឿង​ខ្លាំង មាន​លក្ខណៈ​ស្ងួត មិន​ប្រេះ មិន​មាន​ស្នាម​អុច​ឬ​កោស។

-ផ្លែ​ម្នាស់៖ម្នាស់​ត្រូវ​មាន​ពណ៌​លឿង និង​ក្រឡា​ពណ៌​ត្នោត មាន​ស្លឹក​ក្រាស់​និង​ពណ៌​បៃតង មាន​ទម្ងន់​ធ្ងន់ និង​ក្លិន​ក្រអូប​ផ្អែម។ គួរ​ជៀស​វាង​រើស​យក​ផ្លែ​ដែល​មាន​ពណ៌​ក្រហម។

-ត្រសក់​ស្រូវ៖ត្រសក់​ស្រូវ​មាន​លក្ខណៈ​គ្រើម ធ្ងន់ និង​មាន​ក្លិន​ក្រអូប។ បើ​ផ្លែ​ទុំ​វិញ​មិន​ឮ​សំឡេង​ទេ​នៅ​ពេល​យើង​ទះ​ឬ​គោះ​វា។

-ផ្លែ​ទទឹម៖វា​គួរ​តែ​មាន​ពណ៌​ក្រហម​ចាំង​លាយ​ពណ៌​ទឹកក្រូច​ព្រឿងៗ។ សំបក​មិន​ស្ងួត​ពេក មិន​ប្រេះ​ឬ​មាន​ស្នាម​អុច​ខ្មៅ មាន​លក្ខណៈ​មាំ​ពេល​ប៉ះ​វា និង​គ្មាន​ក្លិន។

-ដំឡូង​បារាំង៖ដំឡូង​បារាំង​ដែល​ល្អ មាន​សំបក​រលោង មិន​មាន​ស្នាម​ប្រេះ ស្នាម​អុច​ខ្មៅ ឬ​ប្រហោង​ច្រើន។ គួរ​រើស​យក​ទំហំ​ល្មម និង​មិន​មាន​ពណ៌​បៃតង។

-ត្រសក់៖គួរ​រើស​យក​ត្រសក់​ណា​ដែល​មាន​សំបក​រលោង​ពណ៌​ធម្មជាតិ និង​មាន​ប្រវែង​ពី 15-20 សង់ទីម៉ែត្រ។

-ក្រូចឆ្មារ៖សំបក​មាន​លក្ខណៈ​រលោង មិន​មាន​ដុំ​ពក​ឬ​ក្រហូង។ ជា​ការ​ប្រសើរ​គួរ​ជ្រើស​យក​ផ្លែ​ណា​ដែល​រាង​ធ្ងន់​តែ​មិន​រឹង​ពេក ព្រោះ​វា​មាន​ទឹក​ច្រើន។

-ប៉េងប៉ោះ៖ប៉េងប៉ោះ​ទុំ​ស្រស់​ល្អ មិន​មាន​ស្នាម​ជ្រួញ​ឬ​ស្នាម​ខ្មៅ​ទេ។ គួរ​រើស​យក​ផ្លែ​ដែល​មាន​ក្លិន​ក្រអូប​និង​មាន​សំបក​ក្រាស់។

-ល្ពៅ៖គួរ​រើស​យក​ល្ពៅ​ដែល​មាន​ទំហំ​ល្មម និង​មាន​ទង​ស្ងួត។ ល្ពៅ​ពណ៌​រាង​ខៀវ មាន​រសជាតិ​ផ្អែម។

-ខ្ទឹម​មើម៖រើស​មើល​ខ្ទឹម​ដែល​មាន​កំពឹស​ធុំៗ ស្ងួត មិន​មាន​ស្នាម​អុច។

-ផ្សិត៖ផ្សិត​ដែល​ល្អ​បំផុត​មាន​ក្បាល​រលោង មាំ មិន​រលេះ​ពេល​ប៉ះ​វា និង​មាន​ក្លិន​ឈ្ងុយ។

-ស្ពៃក្ដោប៖ស្ពៃក្ដោប​ល្អ​គួរ​តែ​មាន​ស្លឹក​ស្ដើង មិន​ស្ងួត និង​មិន​ប្រែ​រូបរាង​ពេល​ច្របាច់​វា។

-ផ្កា​ខាត់ណា៖ផ្កា​ល្អ​មាន​រាង​ណែន ពណ៌​ស​ឬ​លឿង​ស្រាល​ដោយ​មិន​មាន​ស្នាម​ខ្មៅៗ​លើ​ផ្ទៃ​វា។

-សណ្តែកបារាំង៖សាក​កាច់​វា បើ​មិន​បាក់​មាន​ន័យ​ថា​សណ្ដែក​ចាស់។ ម្យ៉ាង​ទៀត​គួ​វា​មាន​ពណ៌​បៃតង​ស្រស់​និង​មាន​សំណើម។

-ខ្ទឹមបារាំង៖កុំ​រើស​យក​ខ្ទឹមបារាំង​ដែល​មាន​ពណ៌​រាង​ខៀវ ឬ​ស្រអាប់។ ផ្ទុយ​ទៅ​វិញ​រើស​យក​ផ្លែ​ណា​ដែល​ណែន ស្ងួត និង​មិន​ងាយ​បែក​។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here