តិចនិកទាំង៦ចំនុច ចំពោះអុ្នកដែលចូលចិត្តពិសាកាហ្វេ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព!

383

ប្រសិន​បើ​អ្នកពិសា​កាហ្វេ​ច្រើន អាចមាន​ផលប៉ះពាល់​ចំពោះ​សុខភាព​រាងកាយ ដូចជា​ការ​គេង​មិន​លក់ បេះដូង​លោត​លឿន​ខុស​ប្រក្រតី ឬមាន​ពេល​​ខ្លះ​​អាច​ញ័រ​ដៃញ័រជើងក៏មាន ចំពោះ​អ្នក​​មាន​​ជំងឺ​បេះដូង និង​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ព​ស់ អាចមាន​​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​។ ដូច្នេះ​គួរ​សាកល្បង​ជ្រើសពិសា​កាហ្វេឲ្យបាន​ត្រឹមត្រូវ ដើម្បី​កុំឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកគួរតែអនុវត្តតាមវិធីខាងក្រោម៖

 

១. ពិសា​កាហ្វេ​មិន​ដាក់​ស្ករ ឬក្រែ​ម

ប្រសិន​អ្នកញៀន​កាហ្វេ​ខ្លាំង អាច​ពិសា​កាហ្វេ​ខ្មៅ​មិន​ដាក់​ស្ករ ដាក់​ក្រែ​ម ឬ​ទឹកដោះគោ ឬអ្វី​ផ្សេងៗ​ ហើយ​​​​​ពិសា​ក្នុងបរិមាណ​តិចៗ យឺតៗ​​ឲ្យមាន​អារម្មណ៍​ស្រស់ស្រាយ ព្រោះ​មនុស្ស​ភាគច្រើនមិនបាន​ពិសា​កាហ្វេ មាន​អាការ​ស្ងាប ​ងងុយគេង ឬ​អ្នក​ដែល​ញៀន​កាហ្វេ​អ៊ី​ន អាចមាន​អាការៈ​ញ័រ​ដៃ រសាប់រសល់​ក្រៀមក្រំ​បាន។ ដូច្នេះ​គួរ​ពិសា​មួយ​ថ្ងៃ ១​កែវ ​ដោយពិសា​យឺតៗ កុំ​បង្ខំ​ពេក​។

 

 

២. ពិសា​ឲ្យ​ត្រូវ​ពេល

គួរ​ជ្រើសរើស​ពេលវេលា​​ពិសា​​អំឡុង​​ពេល​មុន​ម៉ោង ២រសៀល​។ ប្រសិនបើ​ពិសា​ក្រោយ​ម៉ោង​នេះ អាចធ្វើឲ្យ​រាងកាយ​មាន​​បញ្ហា​គេង​មិន​លក់ គួរ​ព្យាយាម​ជ្រើស​កាហ្វេ​ណាដែលមាន​លក្ខណៈ​ជា Espresso ដូចជា Americano, Cappuccino ឬ Latte ជំនួស​កាហ្វេ​ធម្មតា ឬ​ប្រភេទ 3-In-1 ព្រោះ​មាន​បរិមាណ​កាហ្វេ​អ៊ី​ន និង​ស្ករ​តិច​។

 

៣. ជ្រើស​កាហ្វេ​ដែលមាន​គុណភាព​ខ្ពស់

អ្នកខ្លះ​មិនដឹងថា ការដាំដុះ​កាហ្វេត្រូវបាន​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​យ៉ាងច្រើន​ឡើយ​។ ដូច្នេះគួរ​ជ្រើស​​រើស​កាហ្វេ​ណា​ដែល​មាន​គុណភាព​ខ្ពស់ ជាពិសេស​ប្រភេទ​កាហ្វេ​សរីរាង្គ អាច​ចៀសវាង​បាន​ពី​សារធាតុ​សេសសល់ពី​ថ្នាំ​សម្លាប់​សត្វល្អិត ហើយ​ទទួលបាន​ក្លិន និង​រសជាតិ​ឈ្ងុយ​ជាង​ផងដែរ​។

 

៤. ពិសា​កាហ្វេ​មុន​ពេលហាត់ប្រាណ

ប្រសិន​ចង់​ហាត់ប្រាណ​រំលាយ​ខ្លាញ់ គួរ​ពិសា​កាហ្វេ​បន្តិច​មុននឹងធ្វើការ​​ហាត់ប្រាណ វាអាចជួយ​ដុតបំផ្លាញ​ខ្លាញ់​បាន​លឿន ហើយ​ជួយ​​បង្កើន​​អត្រា​​ការ​ដុត​បំផ្លាញ​ថាមពល​​ក្នុង​រាងកាយឲ្យ​កាន់តែលឿន​ផងដែរ​។

 

៥. ជ្រើសរើស​​ពិសា​​កាហ្វេ ព្រមទាំង​ទទួលទាន​អាហារ​ល្អ

ការ​ពិសា​កាហ្វេជាមួយ​អាហារ​ដែលមាន​ប្រូ​តេ​អ៊ី​ន ខ្លាញ់ និង​កា​បូ​អ៊ី​ដ្រា​ត ជួយ​ឲ្យ​រាងកាយបឺត​ស្រូប​ជាតិ កាហ្វេ​អ៊ី​ន​យឺត និង​តិចតួច​បំផុត​។ ដូច្នេះគួរ​ពិសា​កាហ្វេ ព្រមជាមួយ​ស៊ុត ១​គ្រាប់ នំដុត​១​ដុំ ឬ​ស៊ាំ​ង​វិច ១​ដុំ​។

 

៦. ជ្រើស​ឧបករណ៍​ឆុង​កាហ្វេមាន​គុណភាព​ខ្ពស់

ប្រសិន​ទឹក​ក្តៅ​ពី​ការ​ឆុង​កាហ្វេហូរ​កាត់​ឧបករណ៍​ឆុង​កាហ្វេដែល​ធ្វើ​ពី​ប្លា​ស្ទិ​ច អាចធ្វើឲ្យ​សារធាតុ​គីមី​ពី​ប្លា​ស្ទិ​ចហូរ​លាយ​ចូលក្នុង​កាហ្វេ​បាន​។ សារធាតុ​គីមី​ប្រភេទ​នេះចូលក្នុង​រាងកាយ​ច្រើន បណ្តាលឲ្យ​ប្រព័ន្ធ​អ័រម៉ូនខុស​ប្រក្រតី​។ ដូច្នេះប្រសិន​​ជ្រើស​ម៉ាស៊ីន​ឆុង​កាហ្វេ ប្រភេទ Espresso ដែលមាន​គុណភាព​ខ្ពស់ មានការ​ទទួលស្គាល់ថាមានសុវត្ថិភាព អាចជួយ​ឲ្យ​អ្នក​អស់​កង្វល់​ផងដែរ​។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here