តម្រូវការទឹក និងជីរបស់ដំណាំពោតក្រហម

61

1-ពោតមានអាយុ 95-110ថ្ងៃ នឹងបានផល
2-ពោតត្រូវការទឹក 200-300លីត្រ/1ដើម នៃវដ្តជីវិតរបស់វា
-មុនដាំពោត ដីត្រូវមានសំណើម 50-70% ជម្រៅសើម 25-50cm

-វគ្គពន្លក រយះពេល 4-7ថ្ងៃ ពោតចេញពន្លកដើមរត់ជួរ
-វគ្គលូតលាស់ ពោតអាយុ 15-30ថ្ងៃ ត្រូវការទឹក & N,K ខ្លាំង ដើម្បីលូតលាស់ដើម និងស្លឹក
-វគ្គដាក់តែងខ្លួន ពោតមានអាយុ 30-45ថ្ងៃ ពោតចាប់ផ្តើមលែងដើម និងស្លឹកខ្លាំងចាំផ្តើមក្របួចផ្កា

-វគ្គដាក់ស្នៀត ពោតអាយុ 45-55ថ្ងៃ ត្រូវទឹកច្រើន និង N,P ដើម្បីជួយជំរុញស្នៀតពោតរីកធំពេញលេញតាមស្រទាប់ស្លឹក
-វគ្គលូតលាស់ផ្លែ ពោតអាយុ 55-70ថ្ងៃ ត្រូវការទឹក និងP,K ដើម្បីដាក់សាច់ម៉្សៅ និងក្លុយកូសធ្វើអោយមានរស់ជាតិផ្អែម ជំរុញផ្លែអោយធំ គួបផ្សំនឹងការសំយោគពន្លឺព្រះអាទិត្យ ពេលព្រឹកផងដែរ
-វគ្គផ្លែចាស់ ពោតអាយុ 70-85ថ្ងៃ ត្រូវការទឹក និង NPK ដើម្បីជម្រុញផ្លែអោយមានម្សៅដាក់គ្រាប់ពេញផ្លែ និងមានទំងន់ឡើងពណ៌ពោតលឿងព្រឿងៗ

-វគ្គទុំ ពោតអាយុ 85-95ថ្ងៃ ពោតត្រូវការទឹកនិងជី ដើម និងស្លឹកពោតចាប់ផ្តើមប្រែពណ៌ពីសំបកបង្កងទៅលឿង សាច់ពោតឡើងកំហាប់ម៉្សៅរឹងឡើងពណ៌ក្រហមព្រឿងៗ
-វគ្គប្រមូលផល អាយុចាប់ពី 95-110ថ្ងៃ លក់មុនគេបានថ្លៃ ប្រមូលផលច្រើនគ្នាពេកលក់បានថោក នេះជាបទពិសោធន៌ខ្ញុំផ្ទាល់ជាង 10ឆ្នាំ ហើយ ពេលប្រមូលផលលក់ម្តងៗគឺវាចឹង។

-ពូជស្រាលប្រមូផលបានក្រោមអាយុ100ថ្ងៃ
-ពូជធ្ងន់ប្រមូលផលលើអាយុ 105ថ្ងៃ។

ប្រភព៖ អង្គការកសិកម្មបៃតងអភិវឌ្ឍន៍កម្ពុជា

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here