ដំណឹងល្អសម្រាប់អ្នកខ្សោយតម្រងនោម និងជំងឺតម្រងនោមរ៉ាំរ៉ៃ ព្យាបាលដោយឱសថនេះ បើលេបថ្នាំអស់លទ្ធភាពហើយ

2525

ដំណឹងល្អសម្រាប់អ្នកខ្សោយតម្រងនោម និងជំងឺតម្រងនោមរ៉ាំរៃព្យាបាលដោយឱសថនេះ បើលេបថ្នាំអស់លទ្ធភាពហើយ ជួយ share ចែករំលែកបន្តផងដូចជាការធ្វើបុណ្យផងដែរ!

ជំងឺខ្សោយតម្រងនោម វាធ្វើឲ្យអ្នកជំងឺពិសាបាយមិនបាន ធុំក្លិនមាត់ ក្អួតចង្អោរ ស្រកទម្ងន់ កើតទឹកនោមផ្អែម ហើមសាច់ និងការលើសសម្ពាធឈាមធ្ងន់ធ្ងរ និងហើមសួតដែលជាសញ្ញាត្រូវព្យាបាលបន្ទាន់។
* វិធីជួយព្យាបាលគឺ៖
–ស្លឹកញ ៨សន្លឹក (យកស្លឹកខ្ចីល្មម) និងទឹកស្អាត១លីត្រ
–យកវាទៅហាលនឹងខ្យល់ឲ្យស្ងួតបន្តិច ព្រោះវាធ្វើឲ្យស្លឹកដែលហាលស្ងួតនោះមានប្រសិទ្ធិភាពថ្នាំកាន់តែប្រសើរឡើងថែមទៀត កុំយកស្លឹកវាទៅហាលនឹងកំដៅថ្ងៃ ឬកំដៅក្នុងចង្ក្រាន្តអគ្គីសនី ពីព្រោះកំដៅខ្លាំងពេកវាធ្វើឲ្យបាត់បង់មេថ្នាំ និងប្រសិទ្ធិភាពរបស់វា។


–ដាក់ដាំទឹក១លីត្រឲ្យពុះ រួចដាក់ស្លឹកញចូល និងបន្ថយភ្លើង រួចរំងាស់រយៈពេល១០ឬ១៥នាទី។
–ទុកវាឲ្យត្រជាក់សិនចាំផឹក តែនេះមានប្រសិទ្ធិភាពត្រឹមរយៈពេល៧-៨ម៉ោង ហើយអាចក្លាសេបានសម្រាប់ផឹកបានតែមួយថ្ងៃទេ។
–ត្រូវផឹកទឹកនេះ ៣ដងក្នុងមួយថ្ងៃ ម្តង១កែវមុនពេលបាយ រយៈពេល៣ខែ មិនត្រូវខកខាននោះទេ តែនេះងាយស្រូបយកនៅពេលក្រពះទទេ។
–ក្រោយផឹកបាន៣០ថ្ងៃត្រូវទៅឲ្យគ្រូពេទ្យពិនិត្យថាតើជម្ងឺបាន
ធូរស្រាល ឬអត់ ហើយប្រសិនបើរោគសញ្ញានៅមានត្រូវនៅបន្តផឹកដដែលរហូតបាន៣ខែ ត្រូវទៅពិនិត្យម្តងទៀត និងត្រូវបន្តផឹកដើម្បីឲ្យប្រាកដថាគ្មានរោគសញ្ញាណាមួយនៅសល់។

*សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
អត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here