បច្ចេកទេសដាំសណ្តែកដី

677

ការរៀបចំដីដាំដុះ

  • ដីដែលអាចដាំដុះដំណាំសណ្តែកដីបាន គឺជាប្រភេទល្បាយខ្សាច់ពោលគឺជាដីមានសភាពធូរ
  • ការរៀបចំដី គឺត្រូវភ្ជួរដីហាលអាចម៍ដីទុកចោលរយៈពេល១៥ថ្ងៃ។ ធ្វើបែបនេះដើម្បីកប់រុកជាតិផ្សេងៗឱ្យរលួយ ក្លាយជាជីជាតិ ពិសេសធ្វើឱ្យដីធូរល្អ និងងាយស្រួលឱ្យដំណាំចាក់ឫស ហើយមើមបានល្អ
  • ភ្ជួរប្រែត្រឡប់ដីមួយសារទៀត
  • យកដីដំបូកផេះដើមកន្ទ្រាងខែត្រមកកាត់ ចិញ្ច្រាំឱ្យខ្លីៗ
  • បាចនៅលើដីដែលត្រូវដាំ
  • រាស់បំបែកដីឱ្យរាបស្មើ ដើម្បីយកស្មៅចង្រៃចេញ ហើយងាយស្រួលក្នុងការដាំដុះ និងមិនឱ្យក្រិន។

 

រដូវកាល និងវិធីសាស្ត្រដាំដុះ

  • សណ្តែកដីអាចដាំបានចាប់ពីខែចែត្រទៅ ពោលគឺមុនចូលឆ្នាំខ្មែរ និងមានរយៈពេលដាំប្រមាណ៤-៥ខែ។
  • សណ្តែកដីជាប្រភេទរុក្ខជាតិដែលមិនត្រូវការដីមានជាតិសំណើមខ្លាំងពេកទេ ត្រឹមសើមល្មម និងស្ងួតល្មម ទើបអាចលូតលាស់បានល្អ
  • គួររំលឹកផងដែរថា សណ្តែកដីអាចធន់ទ្រាំនឹង កម្តៅបានមិនលើសពី៣៨អង្សាសេឡើយ បើសីតុណ្ហភាព លើសពីនេះ វាមិនអាចផ្តល់ផលបានល្អឡើយ និងធ្វើឱ្យយើងបាត់បង់ទិន្នផល។

-ការជ្រើសរើសពូជ

  • តាមបទពិសោធន៍របស់ប្រជាកសិករនៅក្នុងខេត្តកំពង់ស្ពឺ គឺមិនបានទៅទិញនៅលើទីផ្សារ ក្នុងស្រុកឬក្រៅស្រុកឡើយ ពួកគាត់និយមចែករំលែកពូជតៗគ្នា ក្រោយរដូវប្រមូលផល ពួកគាត់រក្សាទុកពូជ ដោយខ្លួនឯងវិញម្តង ដោយមិនចាំបាច់ទៅសុំចែកគេទៀតឡើយ គ្រប់គ្នាធ្វើរបៀបនេះដូចៗគ្នា។
  • ទោះជាយ៉ាងពូជ ដែលគួរជ្រើសរើស គឺជ្រើសយកតែពូជណាដែលមានមើមថ្លោសល្អ
  • ការជ្រើសពូជសម្រាប់ដាំដុះនៅរដូវកាលបន្ទាប់ ក្រោយរកបានពូជដែលល្អហើយ ត្រូវយកទៅហាលថ្ងៃ ឱ្យស្ងួតល្អ មុនយកទៅរក្សាទុក ចៀសវាងការបំផ្លាញដោយសត្វល្អិត ដូចជាក្មូតជាដើម។

 

ការថែទាំ

  • សណ្តែកដីហាក់មានភាពងាយស្រួលជាងដំណាំផ្សេងៗបន្តិច ព្រោះវាអាចរស់បានសឹងមិនចាំបាច់ស្រោចទឹក
  • ក្នុង១អាទិត្យ ស្រោចទឹកតែ១-២ដងប៉ុណ្ណោះ
  • គួរតែធ្វើស្មៅឱ្យបានទៀងទាត់ ព្រោះបើស្មៅដុះលឿនជាងសណ្តែកដី វានឹងបង្អាក់ដល់ការលូតលាស់ នៃដំណាំ។

 

ការប្រមូលផល

  • ក្រោយដាំរយៈពេលពី ២ ទៅ ២ខែ១៥ថ្ងៃ ឬអាចឈានដល់ពី ៣ ទៅ ៤ខែ អាចប្រមូលផលបាន
  • ការប្រមូលផលអាស្រ័យលើពូជដែលដាំ ពូជស្រាលឆាប់បានប្រមូលផល ពូជធ្ងន់ មានរយៈពេលយូរបន្តិច តែអាចទទួលបានទិន្នផលច្រើនជាង និងមានមើមថ្លោសៗល្អជាង
  • ដាំម្តងអាចប្រមូលផលបានតែ ១លើកតែប៉ុណ្ណោះ ដោយចាប់ផ្តើមពីខែចែត្រទៅ មានរយៈពេល៤-៥ខែមុនរដូវភ្លៀវចូលមកដល់។

 

អត្ថបទ៖ អ៊ាង​ សុផល្លែត

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here