ដោះស្រាយបញ្ហាកន្ទួលក្រហមត្រង់ត្របកភ្នែក!

149

-បញ្ហាកន្ទួលក្រហមត្រង់ត្របកផ្នែក មានទម្រង់ដូចជាមុនកើតលើផ្ទៃមុខ។ ពេលខ្លះវាដុះពន្លកហើមប៉ោងនៅត្របកភ្នែកខាងក្រោមនិងខាងលើ។ ដ្បិតវាជាបញ្ហាស្បែកធម្មតា តែវាធ្វើឲ្យអ្នកឈឺ និងរំខានដល់ការរស់នៅប្រចាំថ្ងៃផងដែរ។ បញ្ហានេះ វាអាចកើតឡើងដោយសារតែការឆ្លងបាក់តេរី ,ធូលីនៅក្នុងបរិយាកាសដែលយើងរស់នៅ។-ប្រសិនបើអ្នកមានបញ្ហាស្បែកប្រភេទនេះ គួរនឹកឃើញដល់ប្រទាលកន្ទុយក្រពើ។ អ្នកគ្រាន់តែយកភាពអន្ធិលរបស់ប្រទាល មកជូតថ្នមៗលើបរិវេណត្របកភ្នែកដែលមានបញ្ហា ហើយរក្សាវាទុកនៅត្រង់នោះ២០នាទី ចាំលាងជម្រះចេញជាមួយទឹកក្តៅឧណ្ណៗ។ អ្នកគួរធ្វើបែបនេះ៣ដងក្នុងមួយសប្តាហ៍។លក្ខណៈពិសេសរបស់ ប្រទាលកន្ទុយក្រពើ ជួយប្រឆាំងនឹងការរលាក ដែលនឹងកាត់បន្ថយការឡើងក្រហមនិងហើម។ ប្រសិទ្ធិភាពនៃភាពត្រជាក់របស់ប្រទាលកន្ទុយក្រពើ នឹងជួយសម្រួលដល់ការឈឺចាប់ផងដែរ។

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here