ដេក​ប៉ុន្មាន​ម៉ោង​ក្នុង​១​ថ្ងៃ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​?

57

ដេក​គឺមាន​សារៈសំខាន់​សម្រាប់​មនុស្ស​គ្រប់​វ័យ ដើម្បី​ទទួលបាន​សុខភាព​ល្អ ប៉ុន្តែ​ការ​ទទួលទានដំណេក​ក៏​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ផងដែរ ប្រសិនបើ​ដេក​មិន​គ្រប់គ្រាន់ ឬ​ដេក​លើ​ក​។​
តើ​គួរ​ទទួលទានដំណេក​មួ​យ​ថ្ងៃ​ប៉ុន្មាន​ម៉ោង​ដើម្បី​សុខភាព​? លោក វេជ្ជបណ្ឌិត Wayne H. Giles នាយក​គ្រប់គ្រង​មជ្ឈមណ្ឌល​សុខភាព​ជាតិ​សម្រាប់​ការការពារ​ជំងឺ​រ៉ាំរ៉ៃ និង​ការលើកកម្ពស់​សុខភាព បាន​ណែនាំ​ដូចខាងក្រោម​៖

១. សម្រាប់​ទារក​ដែល​ទើបនឹង​កើត​ត្រូវការ​ចាំបាច់​ដេក​ឲ្យបាន ១៦​ទៅ​១៨​ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បី​សុខភាព និង​រាងកាយ​។​
២. សម្រាប់​ក្មេង​ដែល​មាន​វ័យ​មិន​ទាន់​គ្រប់​ចូលរៀន ត្រូវ​ចាំបាច់​ដេក​ឲ្យបាន ១១​ទៅ​១២​ម៉ៅ​ង​ក្នុង​មួយ​ថ្ងៃ​។​. សម្រាប់​ក្មេង​មាន​វ័យ​ចូល​សាលារៀន ត្រូវ​ដេក​យ៉ាងហោច​ណាស់​ឲ្យបាន ១០​ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បី​សុខភាព​ល្អ​។​

៤. សម្រាប់​មនុស្ស​វ័យ​ជំទង់ ត្រូវបាន​លោក​វេជ្ជបណ្ឌិត​ណែ​នាំឲ្យ​ទទួលទានដំណេ​ក​ឲ្យ​បាន​៩​ទៅ ១០​ម៉ោង​។​

៥. សម្រាប់​មនុស្សពេញវ័យ ជា​វ័យ​មួយ​ដែល​មិនចាំបាច់​ត្រូវការ​ទទួលទានដំណេក​ច្រើន​ពេក​នោះ​ទេ បើ​តាម​ការណែនាំ​របស់​លោក​វេជ្ជបណ្ឌិត​គួរ​ទទួលបាន​ដំណេក​ត្រឹមតែ ៧​ទៅ​៨​ម៉ោង​បាន​ហើយ​៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here