ដើមព្រះក្រុងឬប្រក្រុង ក្រៅពីធ្វើចាហួយ ក៏ជាឱសថជំនួយឈាមស្រ្តី បញ្ចុះកំដៅ និងហើមពោះយ៉ាងពូកែ…!!

208

ដើមព្រះក្រុងឬប្រក្រុង:Cyclea barbata (Green Grass jelly)ប្រក្រុងជារុក្ខជាតិវល្លិ៍ វាដុះតាមព្រៃរបោះ តាមចំការដើមនិងស្លឹកមានរោម ទម្រង់ស្លឹកស្រដៀងស្លឹកបាស់​ ខ្លះមានប្រវែងអាចដល់៨ម។

ស្លឹកវាពេលយកមកច្របាច់ដាក់ទឹក មួយសន្ទុះវានិងកកក្លាយជាចាហួយ ដែលគេហៅថាចាហួយប្រក្រុង។ស្លឹក៖ទោលដុះឆ្លាស់ទងរាងស្មើរតែមូល ឬស៊ុតរីកខាងគល់ ទងស្លឹកចេញក្បែរគល់ស្លឹក គ្របដណ្ដប់ ដោយរោម ទ្រនុងស្លឹកដុះចេញពីចំណុចទងទៅគែមស្លឹក កាលណាច្របាច់ ដាក់ទឹកទុកមួយសន្ទុះរឹងដូចចាហួយ។


ផ្កា៖កញ្ចុំផ្កាចេញពីប្រគាបស្លឹក មានភេទពីរផ្សេងគ្នា ពណ៌បៃតង ឬលឿង។
ផ្លែ៖ជាផ្លែសាច់ រាង មូល ទុំពណ៌ទឹកក្រូច ឬពណ៌ក្រហម។
កន្លែងដាំដុះ៖ដុះតាមដីវាលទំនេរ ដីទួលព្រៃល្បស់នៃតំបន់ព្រៃភ្នំ។


ផ្នែកប្រើប្រាស់៖ដើមឬសមើម។
ការព្យាបាល៖-ដើម និងស្លឹក ព្យាបាលពិស បញ្ចុះកំដៅ ជំនួយឈាមស្រ្តី។
-ឬសឬមើមបញ្ចុះនោមកាត់ស្លេស គ្រុនចាញ់ បាយបាន ក្អក ហើមពោះ អុតស្វាយ គ្រុន ឬសដូងបាត។
កំរិតប្រើ៖ស្រស់៥០-១០០ក្រាម ដាំផឹកក្នុង១ថ្ងៃ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here