ដើមប្រមាត់មនុស្ស ជាថ្នាំធម្មជាតិសក្តិសិទ្ធដ៏ល្បីល្បាញ

224

នេះជាដើមប្រមាត់មនុស្ស ជាថ្នាំធម្មជាតិសក្តិសិទ្ធដ៏ល្បីល្បាញ!
ផ្សំព្យាបាលរោគគ្រុនចាញ់ ផ្តាសាយធំ រលាកផ្លូវដង្ហើម
ជំនួយក្រពះពោះវៀន ព្យាបាលក្តៅក្នុង ឈឺបំពង់ក


ដើមប្រមាត់មនុស្ស ជាថ្នាំធម្មជាតិសក្តិសិទ្ធ ដ៏ល្បីល្បាញក្នងពិភពលោកជាពិសេស នៅប្រទេសចិនដែលបានប្រើប្រាស់រាប់ពាន់ឆ្នាំមកហើយ ក្នុងការព្យាបាល ជម្ងឺ៖
-ជម្ងឺផ្តាសាយធំ-ឈឺបំពង់ក,ក្អក,រលាកសួត,រលាកផ្លូវដង្ហើម,ទម្លាក់ស្លេស


រោគសើស្បែក,បុស,រាកមួល,កែរលាកក្រពះ និងពោះវៀន,ជំរុញឲ្យឆ្ងាញ់បាយ
មានឥទ្ធិពលបង្អាក់ដំណើរលូតលាស់នៃពពួកមេរោគ។ត្រូវចេះប្រើប្រាស់ឲ្យបានត្រឹម
ត្រូវទើបបានផលដ៏ល្អ ប្រសើរ។
-វិធីធ្វើនិងកម្រិតប្រើប្រាស់៖


១-ផ្តាសាយធំ,ឈឺក-ឈឺក្បាល-ក្តៅខ្លួនយកទាំងមែកទាំងស្លឹក១ក្តាប់(ប្រមាណ២៥ក្រាមស្រស់ឬ៣ក្រាមស្ងួត) ស្ងោរទឹកពិសាមុនអាហារ២ដងក្នុង១ថ្ងៃនិងពេលមានអាការៈខ្លាំង។
២-កែរាកមួល(៣-៩ក្រាម)ដាំទឹកពិសាពេញមួយថ្ងៃ។


៣-សម្រាប់ការថែទាំសុខភាពការពារជម្ងឺផ្សេងៗដូចជាជំនួយក្រពះពោះវៀនជំរុញឲ្យបាយបានរោគសើស្បែក ពិសារ១ថ្ងៃ១ពែងជាប្រចាំ។
៤-ព្យាបាលឈឺបំពង់ក៖គ្រាន់តែយកស្លឹកវាមកទំពារបៀមរួចលេបចូលទៅក្នុងមាត់ប្រាកដជាបាត់ឈឺយ៉ាងសក្តិសិទ្ធ។


៥-ឱសថសម្រាប់បងប្អូនដែលមានជម្ងឺគ្រុនផ្តាសាយរ៉ាំរៃ ឈឺបំពង់ក រលាកបំពង់ក ដុះសាច់បំពង់ក
+វិធីធ្វើ៖
-បេះស្លឹកប្រម៉ាត់មនុស្ស ស្រស់ៗចាស់ល្មមចំនួន២០សន្លឹកនិងមើមខ្ទឹមសរ៣កំពឹស បុកលាយចូលគ្នា រួចពូតទឹកឱ្យបាន១ស្លាបព្រាបាយ ហើយពិសារ មុនពេលចូលគេង ១ថ្ងៃម្តង។


-សម្រាប់អ្នកដែលមានជម្ងឺផ្តាសាយរ៉ាំរៃ គឺប្រើចំពោះតែអ្នកដែលហើយមានអាការៈក្តៅខ្លួន។
-ហូបតែរយៈពេល១អាទិត្យទេនោះអ្នកនឹងបានលទ្ធផលល្អ។
***សូមពិនិត្យនិងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សម្រួលដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here