ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ដើមប្រក់ផ្លែជាឱសថព្យាបាលជំងឺច្រើនប្រភេទ!

28-Jul-2017 04:34 PM

រូបភាព


ដោយ: Uddam

» ដើមប្រក់ផ្លែ ជួយប៉ូវ និងព្យាបាល​ជំងឺថ្លើម​ប្រភេទ ​B បំបាត់គ្រុនក្តៅ និងជម្ងឺរាគរូស


​* គុណប្រយោជន៍៖

​+ ជួយ​ព្យាបាល​ជំងឺ​គ្រុនក្តៅ រួម​ទាំង​បំបាត់​អាការ​រាករូស ហើយ​អ្នកស្រុក​និយម​ហាល​វាឲ្យ​ក្រៀម​ស្ងួត​ទុក​សម្រាប់ឆុង​ជាតែ​ដើម្បី​ទទួល​ទាន​បំបាត់​គ្រុនក្តៅ​ និងរាគរូសផងដែរ​។

+ បើសិន​ដាំទឹក១កំសៀវ ជាមួយ​ប្រក់ផ្លែ​ស្ងួតមួយក្តាប់ដៃពិសា​ឲ្យ​ជាប់​គ្នា​រយៈពេល​មួយ​សប្តាហ៍​នឹង​ជួយ​កម្ចាត់​ពិស​ចេញ​ពី​ថ្លើម មាន​គុណប្រយោជន៍​ធ្វើឲ្យ​ភ្នែក​ភ្លឺច្បាស់ ប៉ូវ​ថ្លើម រួម​ទាំង​អាច​ព្យាបាល​ជំងឺថ្លើម​ប្រភេទ ​B ​បាន​លទ្ធផល​ល្អ​ទៀតផង​។​

​+ សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោម​ផ្អែម​ដើម​ប្រក់ផ្លែ​អាច​ជួយបន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ជួយ​សម្រួល​ដល់​ការ​បត់ជើង​តូច​បាន​ស្រួល និង​ជួយ​បំបាត់​ក្រួស​ក្នុង​តម្រងនោម និង​បន្ថយ​សម្ពាធ​ឈាម​។​

+ ចំពោះស្ត្រីដែលគ្រុនក្តៅ ខណៈពេលមានរដូវ ត្រូវយកដើមប្រក់ផ្លែមកចងជាបាច់ រួចដាំទឹកផឹក ឬយកឫសប្រក់ផ្លែលាងឱ្យស្អាតបុកឱ្យម៉ដ្ឋលាយជាមួយស្រាច្របាច់ឱ្យសព្វយកធ្វើជាទឹកថ្នាំ ពិសាម្តង១ស្លាបព្រាតែ ។

 

 

ប្រភព៖ ខេមបូឌាអេចបេ្រសញូស៍​