ដើមទាល់​គឺជា​ប្រភេទ​រុក្ខជាតិពុលតែអាចធ្វើជាន្លែបាន សូមប្រយ័ត្ន…!!

137

ដើមទាល់​គឺជា​ប្រភេទ​ដើម​ម៉្យាង​ដែល​ប្រជា​ជន​តែង​តែ​យក​វាម​ក​ស្លរ​ជា​មួយ​សាច់​ផ្សេង​​ៗ​ហើយ​ធ្វើ​អោយ​មាន​រស់​ជាតិ​ឆ្ញាញ់​ប្លែក​បើ​និយាយ​ពី​លក្ខណ:​វាដើម​មាន​មាឌ​ធំ​ពណ៌​ប្រផេះ​លាយ​សរ​ដើម​ស្រលូន​ត្រង់រលោង​ដូច​ដើម​ក្បុក​កំពស់​ប្រមាណ​ជា​កន្លះ​ម៉ែត​ដើម​ខ្លះ​ធំ​ខ្លះ​តូច​នៅ​ខាង​ចុង​នៃ​ដើម​យើង​និង​ឃើញ​ជាកន្លែង​សំរាប់​បង្កើត​អោយ​មាន​ស្លឹក​បែក​សាខា​ប្រមាណ​ជា​៣-៤​ធាង​មាន​ពណ៌​ប៉ៃ​តង។

​ចំនែក​ធាង​មាន​សភាព​ដូច​ធាង​ល្ហុង​ដែល​មាន​ទ្រនុង​ធំ​ៗ​​រុក្ខ​ជាតិ​នេះដុះ​ចេញ​ពី​មើម​​ដែល​កប់​នៅ​ក្នុង​ដី​ជា​ច្រើន​ខែ​មើម​វា​មាន​រាង​ស៊ី​ឡាំង​សំបក​ពណ៌​ខ្មៅ​នៅ​ខាង​ក្នុង​មើម​មាន​សាច់​ដូច​មើម​ដំឡុង​រឺក្ដួច​សូម​ចង់​ចាំថា​ហាម​យក​មើម​វា​មក​ស្លរ​ឬលេង​​អោយ​សោះ​ព្រោះវា​បណ្ដាល​អោយ​ពុល​រឺ​រមាស់​ស្បែក​នេះ​ដោយ​សារ​ក្នុង​មើម​វា​មាន​ជាតិ​​ជ័រ​ម៉្យាង​ស្អិត​ៗល្អៀ​ៗដូច​មើម​ក្ដួច​ដែល​នាំអោយ​រមាស់​ដូច​គ្នា​នេះ​ផង​ដែរដើម​វានៅ​ពេល​យើង​ដក​វាយក​មក​កាន់​សូម​កុំ​អោយ​ជ័រ​វា​ស្រក់​លើ​ខ្លួន​អោយ​សោះ​។

រី​ឯ​សាច់​វា​ខាង​ក្នុង​នៃ​ដើម​វា​ពោពេញ​ទៅ​ដោយ​ទឹក​និង​ជាតិ​សសៃរ​ច្រើន​ដែល​នាំអោយ​វា​រមាស់​ បើ​សិន​ជា​យើង​មិន​ចេះ​ស្លរ​វា​។វា​និង​បណ្ដាល​អោយ​សម្លរ​ញ៉ាំ​មិន​កើត​ហើយ​បើ​យើង​ញ៉ាំអណ្ដាត​និង​ចាប់​ផ្ដើម​រមាស់​រហូត​ដល់​ចេញ​ឈាម តែ​បើ​យើង​ស្លរ​បាន​ត្រឹម​ត្រូវ​និង​ធ្វើ​អោយ​វា​មាន​រស់​ជាតិ​ឆ្ងាញ់​ជា​ពិ​សេស​ចាស់​ៗ​ទើ​ប​មាន​ថ្វី​ដៃ​ល្អ​!បើ​សិន​យើង​យក​មក​ស្ងោ​សំរាប់​ធ្វើ​អន្លក់​វា​មាន​រស់​ជាតិ​ផ្អែម​ដូច​ស្ករ​។

យ៉ាង​​ណា​មិញ​នៅ​ក្នុង​មួយ​គុម្ភ​វា​អាច​ដុះ​បាន​២​-៣​ដើម​។ដើម​ទី​មួយ​គឺ​ដើម​មេ​គេដើម​ទី​២​គឺ​ដើម​សំរាប់​ផលិត​ផ្កា​និង​គ្រាប់​ដើម​ទី​៣​គ្រាន់​តែ​ដុះ​លំ​អរ​តែ​ប៉ុ​ណ្ណោះ​មិន​ថា​ជា​យ៉ាងណា​នោះទេ​​ផ្កា​មាន​រាង​ដូច​ជក់​លាប​ថ្នាំ​ហើយ​មាន​ស្រទាប់​អប​នៅ​សង់​ខាង​ដូច​ស្រទាប់​ស្រពោ​ដូ​ង​ហើយ​វា​បង្កជា​ផ្លែ​។

ផ្លែ​ខ្ចី​មាន​ពណ៌​ស្វាយ​ពេល​វា​ទុំ​មាន​ពណ៌ក្រហម​ដូច​ផ្លែ​ដូង​ព្រះ​រុក្ខ​ជាតិ​នេះ​ដល់​ផុត​រដូវ​វា​និង​បាត់​បង់​ទៅ​វិញ​បន្សល់​ទុក​នៅ​មើម​ក្រោម​ដី​យ៉ាង​ធំ​ក្នុង​ការ​បង្ក​​កំនើត​នៅរដូវ​ក្រោយ​ទៀត​៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here