ដើមចំបក់ ឱសថធម្មជាតិខ្មែរ

621

រុក្ខជាតិ៖ ចំបក់។ មានដុះនៅគ្រប់កន្លែង ព្រៃល្បោះ ព្រៃស្រោង និងតំបន់ភ្នំ។ គ្រាប់មានផ្ទុកជាតិប្រេងពណ៌ស ឬលឿងមានក្លិនប្រហើរ មានរសជាតិជូរប្រហើរ មានលក្ខណៈត្រជាក់មិនពុល មានសកម្មភាពបន្ថយការសៀតតឹង និងជំរុញរំលាយអាហារផងដែរ។

ព្យាបាល៖ ហើមពោះខ្យល់
នៅពេលដែលក្រោយពីហូបអាហាររួចរាល់ ពេលខ្លះអ្នកអាចមានអារម្មណ៏ថាតឹងពោះ ឬ ណែនពោះខ្លាំង ពិបាកនឹងដកដង្ហើម ដែលនេះជាអាការៈនៃការហើមពោះ។ ជាធម្មតា ហើមពោះ អាចកើតឡើងដោយសារតែឧស្ម័ន ដែលបញ្ចេញដោយបាក់តេរីក្នុងពោះវៀនតូច ដែលមានមុខងារសម្រាប់រំលាយអាហារដែលយើងបានពិសារចូលទៅ។ ដូចនេះ ក្នុងករណីដែលអាហារនោះកាន់តែពិបាករំលាយ បាក់តេរីនេះ នឹងបង្កើតឧស្ម័ននេះកាន់តែច្រើន ដែលធ្វើឱ្យហើមពោះកាន់តែធំ។

វិធីធ្វើ និងប្រើប្រាស់៖
-យកសំបកឈើ ឬសំបកឫស ដាំទឹកផឹកពី 10-20 ក្រាមក្នុងមួយថ្ងៃ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណនៃក្រសួងសុខាភិបាល។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here