ដើមក្លិនទា ឬពុទ្រាឈ្លូស ឳសថព្យាបាលជំងឺទាស់សសៃខ្ចីយ៉ាងមានប្រសិទ្ធិភាព !!

703

តើជំងឺទាស់ជាអ្វីទៅ?

ស្រី្តដែលទើបតែសម្រាលកូនរួច ដែលមានអាករៈដូចជាក្តៅខ្លួន ញ័រញាក់ រាគ ខ្សោយ ទន់ដៃទន់ជើង ហត់ មិនមានទឹកដោះ…អាចជាជំងឺទាស់សសៃខ្ចី ហើយអ្នកខ្លះទៀតអាចវិលមុខរហូតដល់សន្លប់ក៏មាន។

ស្រ្តីដែលកើតជំងឺនេះ មានមូលហេតុច្រើនយ៉ាងដូចជា៖ញ៉ាំអាហារមិនត្រឹមត្រូវ ផឹកទឹកកក ឆាប់ងើមពីគ្រែសម្រាលពេក ឬធ្វើការធ្ងន់ពេកដែលទើបតែឆ្លងទន្លេរួច។

វិធីព្យាបាលជំងឺទាស់សសៃខ្ចី ដែលមានប្រសិទ្ធិភាពនោះគឺដើមក្លិនទាអ្នកខ្លះហៅពុទ្រាឈ្លួស(អ្នកស្រុកខ្លះអាចហៅផ្សេង សូមមើលរូប)ដូចខាងក្រោម៖

វិធីធ្វើ៖

កាប់ដើមពុទ្រាឈ្លួសប៉ុនម្រាមដៃប្រវែងកន្លះម៉ែត្រ មកកោសយកសំបករបស់វារហូតដល់សាច់ រួចយកសំបកកោសនោះមកត្រាំស្រាសរឬទឹកស្អាតមួយកូនកែវតូច ទុករយៈពេល15នាទី រួចប្រើស្បៃត្រងយកតែទឹករបស់វាមកផឹកអោយអស់មួយកូនកែវ អោយអស់ ហើយពិសារតែម្តងគត់ ឃើញមានប្រសិទ្ធិភាពហើយ៕

ប្រភព៖អ្នកស្រ្តី សុខន

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here