ដើមក្រពាត់ជ្រូក អត្ថប្រយោជន៍ខាងផ្នែកឱសថ

725

រុក្ខឱសថ៖ ដើមក្រពាត់ជ្រូក

ផ្នែកដែលប្រើប្រាស់៖ ស្លឹក ផ្លែស្ងួត

ការប្រើប្រាស់ជាឱសថ
-ដើមក្រពាត់ជ្រូក គឺជារុក្ខជាតិម្យ៉ាង ដែលមានអត្ថប្រយោជន៍ច្រើនយ៉ាង ដូចជា ធ្វើថ្នាំជួយសម្រួល ឱ្យញើសចេញតាមស្បែក បញ្ចុះទឹកនោម ជួយផ្សើមស្បែក សំរួអារម្មណ៍ និងជាថ្នាំប្រឆាំងគ្រុនចាញ់


-ឫសឆុងទឹកក្ដៅធ្វើជាថ្នាំល្វីងព្យាបាល ដំបៅក្រពះ ពិស បូស

-ស្លឹកគេយកធ្វើជាថ្នាំ រឹត ទប់ មានលក្ខណៈភ្ញោច

-គ្រាប់ធ្វើថ្នាំបន្ថយហើមរលាក និងអាចជាថ្នាំព្យាបាល ឬសដូងបាត

 


-ផ្លែឆុងទឹកក្ដៅប្រើជាថ្នាំ ប្រឆាំងជំងឺទឹកនោមផ្អែម។

គួរបញ្ជាក់ រុក្ខជាតិនេះមានជាតិពុលតិចតួច ទៅនឹងប្រព័ន្ធសរសៃប្រសាទកណ្ដាល ដែលបង្កើតឱ្យមាន អាការះដូចជា ដង្ហើមមិនប្រក្រតី នាំឱ្យពិបាកដកដង្ហើម រួចសន្លប់ស្មារតី ហើយបច្ចុប្បន្ននេះ អ្នកស្រាវជ្រាវ កំពុងពិនិត្យលើដើមក្រពាត់ជ្រូក ហើយស្វែងរកលក្ខណៈប្រឆាំងជំងឺមហារីក។ ដើមរុក្ខជាតិនេះ ផ្ទុកសារធាតុគីមី ដូចជា មានជាតិខ្លាញ់ Carbohydrate Saponins Alkaloids Glucosides Polyphenol និង Sesquiterpene Lactone Xathatin (មានលក្ខណះប្រឆាំងមេរោគ) ក៏បានផ្ដាច់ចេញពីក្រពាត់ជ្រូកដែរ។

ជម្រក
ដើមក្រពាត់ជ្រូក គឺជាប្រភេទរុក្ខជាតិ ដុះនៅតាមព្រៃស្រោង និងដុះនៅមាត់ត្រពាំង និងទន្លេសាបនារដូវទឹកសម្រក។

ពិពណ៌នា
ដើមក្រពាត់ជ្រូកមានកំពស់១ម៉ែត្រ ស្លឹកមានស្លាបព្រួញ មានរាងគែមធ្មេញរណា ផ្ការាងដូចកួរសណ្ដែក ខ្លះចេញនៅមែកខ្ចីៗ ខ្លះចេញនៅប្រគាប់ស្លឹក ផ្លែតូចៗរាងពងក្រពើ មានបន្លាស្រួចៗ ញឹកងាយនិងជាប់ខោអាវ។

ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here