ដាំរុក្ខជាតិឆាយ៉ា(បន្លែផ្អែម)ជិតផ្ទះ បានទាំងបន្លែបានទាំងចំណីសត្វ! សូមចុចអានបន្ត មើលពីគុណប្រយោជន៍របស់រុក្ខជាតិនេះ​..!

361

រុក្ខជាតិឆាយ៉ា(Cnidoscolus Chayamansa)មាន​ប្រភពនៅតំបន់អាមេរិច​កណ្តាលហើយបច្ចុប្បន្ន​វា​ជារុក្ខជាតិដែល​ត្រូវបាន​និងកំពុង​ដាំ​ដុះយ៉ាង​សកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ប្រជា​ជន​កម្ពុជា​ហៅឈ្មោះ​ថា​បន្លែ​ផ្អែម​ឬអូលីវ ឬ​ខាត់ណា​យក្សដែល​ឈ្មោះ​នេះ​ហៅ​នៅ​តាម​តំបន់។

ដំណាំឆាយ៉ា​សម្បូរ​ទៅ​ដោយ សារធាតុ​ចិញ្ចឹម​ច្រើន​​ជា​ពិសេស​ជាតិ​ដែក ប៉ូតាស្យូម កាល់​ស្យូមវីតាមីនអានិង​វីតាមីន​សេ។ជា​ទូទៅ​មាន​សារធាតុ​ចិញ្ចឹម ​២​ទៅ៣ដងច្រើន​ជាង​ពួក​បន្លែ​សន្លឹក​ផ្សេងៗ​ទៀត។តាមការ​ស្រាវជ្រាវ​ពី​វិទ្យាស្ថានជាតិ​អាហារូបត្ថម្ភពី​ប្រទេស​ម៉ិចស៊ិចនិង​ពី​ប្រភព​ផ្សេងៗ​បាន​អោយ​ដឹង​ថាការ​បរិភោគ​ឆាយ៉ា​នាំ​មក​នូវ៖

​+++គុណប្រយោជន៍​ដល់​សុខភាព​ដូច​ខាង​ក្រោម៖

-ជួយអោយ​ចរន្តឈាម​ក្នុង​រាងកាយដំណើរការ​បាន​ល្អ

-ជួយការ​រំលាយ​អាហារ

-ជួយការពារ​ជំងឺ​ឬសដូងបាត

-ជួយភ្នែក​អោយ​មើល​បាន​ច្បាស់

-ជួយបន្ថយ​កូលេស្តេរ៉ូល

-ជួយសំរកទំងន់

-បង្កើត​ជាតិកាល់ស្យូម​ក្នុង​ឆ្អឹង

-ជួយការពាររលាក​បំពង់​ក​និងជំងឺ​ក្អក​

-ជួយការពារ​ជំងឺ​ខ្វះឈាម​ក្រហម

-ជួយការ​ចងចាំ​ និង​ខួរក្បាល​ចង​ចាំ​បាន​ល្អ

-ជួយប្រឆាំង​ជំងឺ​ទឹក​នោម​ផ្អែម

-ជួយអោយ​ក្រចក​រឹង​មាំ​ល្អ

-ជួយម្តាយ​អោយមាន​ទឹកដោះ​ច្រើន

-ជាចំណីសត្វដ៏ពេញនិយមសំរាប់មាន់ទា………-ល-។

+++ការរៀបចំដី និងវិធីដាំដុះ
គេ រៀបចំដីសម្រាប់ដាំឆាយ៉ា ដូចរៀបចំដីដាំដំណាំដំឡូងមីដែរ ដោយកាប់ដីជំរៅពី ១-១,៥ តឹក។ឆាយ៉ា ជាដំណាំងាយដាំដុះដោយគេអាចយកដើមមកកាត់ជាកង់ៗ ប្រវែង ១,៥តឹក បន្ទាប់មកយក ទៅដាក់ដាំកន្លែងដែលបានរៀបចំរួច ដោយដាក់ភ្នែកមកខាងលើ។


៤. ការកែច្នៃសម្រាប់ធ្វើម្ហូប
-មុនពេលយកឆាយ៉ាមកបរិភោគ អាចធ្វើការសកដើមដូចជាបន្លែខាត់ណាដើម។ មុននឹងឆា គេយកទៅស្រុសជាមួយទឹកក្តៅជាមុនសិន ដើម្បីកាត់បន្ថយជ័រ ឬក្លិនក្រពុល។
-អាចបរិភោគធ្វើជាអន្លក់ (ស្រុសឱ្យឆ្អិន) ឆា សម្លកកូរ ប្រហើរ និងចៀនជាមួយពងទាបាន


-ស្លឹកឆាយ៉ា គេអាចប្រើធ្វើជាចំណីសត្វ ដូចជាមាន់ ទា បានដែរ តែយកល្អ គេគួរតែត្រូវហាល វាឱ្យស្ងួតសិន។
ដោយដើមឆាយ៉ាមានភាពងាយស្រួលក្នុងការដាំ ផ្តល់ផលច្រើន និងអាចប្រើជាបន្លែ ដែលមាន ប្រយោជន៍ល្អដល់សុខភាព និងសម្រាប់ការចិញ្ចឹមសត្វឱ្យស៊ីប្រមាណត្រឹម២០ភាគរយប៉ុណ្ណោះ ហើយ យកល្អហាលឱ្យស្ងួត។ ប៉ុន្តែ គេត្រូវចម្អិនវាឱ្យបានល្អរយៈពេលប្រមាណ ៥ ទៅ ១០នាទីមុននឹងបរិភោគ។ដូច្នេះ យើង គួរនាំគ្នាដាំ និងបរិភោគឆាយ៉ា។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here