ញ៉ាំបែបនេះឲ្យទៀង ដឹងតែមិនងាយឈឺ!

84

– បន្លែ និងផ្លែឈើ៖បន្លែ និងផ្លែឈី សម្បូរវីតាមីន និងសារធាតុរ៉ែល្អៗជាច្រើនសម្រាប់សុខភាព និងជួយប្រព័ន្ធរំលាយអាហារ។ បន្លែស្រស់ និងផ្លែឈើ គួរមានពាក់កណ្តាលក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង ព្រោះវាជាអាហារល្អសម្រាប់សុខភាព អាចញ៉ាំបានគ្រប់រដូវកាល។

– គ្រាប់ធញ្ញជាតិ៖គ្រាប់ធញ្ញជាតិ ឬស្រូវសាឡីសុទ្ធ ១០០% មានសារធាតុចិញ្ចឹមក្នុងហ្នឹងស្រាប់ ហើយវាមានច្រើនជាងគ្រាប់ដែលចម្រាញ់រួច ពិសេសជាតិសរសៃ។ បន្ថែមគ្រាប់ធញ្ញជាតិសុទ្ធក្នុងអាហារ អាចជួយប្រព័ន្ធរំលាយអាហារ ដំណើរការប្រសើរជាងមុន។

– ញ៉ាំប្រូតេអ៊ីនគ្មានខ្លាញ់៖ត្រូវជ្រើសរើសអាហារសម្បូរប្រូតេអ៊ីន (សាច់) ជាងសាច់សម្បូរជាតិខ្លាញ់មិនល្អ។ ញ៉ាំឲ្យបានពីរដងក្នុងមួយសប្តាហ៍ និងគ្រឿងសមុទ្រ។– កុំញុំាចំណីសម្បូរខ្លាញ់៖ចៀសបានចៀសទៅ ប្រភេទអាហារចៀន និងទឹកជ្រលក់ ព្រោះយើងកំពុងបន្ថែមខ្លាញ់ទៅក្នុងខ្លួន។ ញ៉ាំអាហារស្ងោរ ឬអាហារឆ្អិនល្មម ល្អសម្រាប់សុខភាពជាង។

៦- គិតពីអ្វីថ្មីៗ៖គ្រប់ពេលចូលចង្ក្រាន ពិសេសស្រីៗ ចង់បន្ថែមអ្វីថ្មីទៅក្នុងអាហារ ដូចជា សាច់ ដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់។ ករណីនេះ ស្មើនឹងកំពុងបន្ថែមជាតិខ្លាញ់ និងសូដ្យូមទៅក្នុងអាហារ ធ្វើឲ្យប៉ះពាល់សុខភាព។

– គ្រប់គ្រងប្រភេទអាហារឲ្យល្អ៖ពេលនៅផ្ទះ យើងអាចគ្រប់គ្រងជាតិខ្លាញ់ក្នុងអាហារបានល្អ។ ចុះពេលចេញក្រៅញ៉ាំ ធ្វើម៉េចវិញ? ពេលនេះយើងជាអ្នកសម្រេច ត្រូវជ្រើសប្រភេទអាហារស្ងោរ ចំហុយ ប្រសើរជាងប្រភេទចៀន ឬឆា។

– សាកអាហារថ្មីៗ៖កុំស្ទាក់ស្ទើរញ៉ាំបន្លែ និងផ្លែឈើ ព្រោះវាល្អសម្រាប់សុខភាព ហើយគួរញ៉ាំយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ បន្លែ ឬផ្លែឈើ សុទ្ធតែមានផលល្អ ទោះយើងមិនធ្លាប់ញ៉ាំពីមុន គួរសាកល្បងឲ្យបានគ្រប់យ៉ាង។

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here