ញ៉ាំចេកកុំចោលសម្បក ព្រោះវាមានអត្ថប្រយោជន៍ដ៏អស្ចារ្យដល់អ្នក ដែលនឹកស្មានមិនដល់!!!

1821

ចេក គឺជាផ្លែឈើត្រូពិកមួយប្រភេទដែលពេញនិយមក្នុងការទទួលទានសម្រាប់ប្រជាជនទូទៅទូទាំងពិភពលោក ព្រោះថាវាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្សយើងជាពិសេសអ្នកកីឡា ព្រោះថាវាបានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដូចជា វីតាមីន និង​ជាតិសសៃ Fiber ជាដើម។

 

លើសពីនេះទៅទៀតចេកក៏បានផ្ទុកនូវជាតិស្ករ៣ប្រភេទផងដែរដូចជា Frustose, Sucrose, និង Glucose។ តាមការពិសោធន៍បានបង្ហាញថាផ្លែចេក ២ផ្លែ អាចផ្តល់ថាមពលអោយយើងធ្វើការដោយប្រើកំលាំងបានរហូតទៅដល់ ៩០នាទី ។ តែអ្នកប្រហែលជាមិនដឹងទេថាសម្បកចេកក៏អាចផ្តល់អត្ថប្រយោជន៍ដល់យើងយ៉ាងច្រើនផងដែរ។

 

១. កំចាត់មុន និងស្នាមជ្រួញ
អ្នកអាចប្រើប្រាស់សម្បកចេកសម្រាប់ស្បែកទូទៅ ហើយវាពិតជាទទួលបានផលខ្លាំងណាស់សម្រាប់ការកម្ចាត់មុន ឬស្នាមជ្រួញ ដោយអ្នកគ្រាន់តែយកសម្បកចេកផ្នែកខាងក្នុងមកដុសថ្នមៗនៅលើផ្ទៃមុខអោយសព្វជាពិសេសកន្លែងដែលមានស្នាមជ្រួញ និងមុនរួចទុកប្រហែល ៣០នាទី ចាំលាងចេញជាការស្រេច។

 

២. កម្ចាត់ប្រជ្រុយ
ពីពេលនេះទៅបើចង់កម្ចាត់ប្រជ្រុយមិនមានអ្វីពិបាកទៀតនោះទេ ព្រោះថាសម្បកចេកអាចជួយអ្នកបាន ដោយគ្រាន់តែយកសម្បកចេកមកបិតពីលើប្រជ្រុយដែលអ្នកមិនចង់បាន រួច​យក​បង់​បិត​ឬ​ស្កុត​មក​រុំវា​អោយជាប់ រួចទុកវាពេញមួយយប់ ហើយបន្តធ្វើបែបនេះជារៀងរាល់ថ្ងៃ ធានាថាប្រជ្រុយអ្នកនឹងបាត់ម្តងបន្តិចៗរហូតបាត់ទាំងស្រុងជាក់ជាមិនខាន។

 

៣. ប្រតិកម្មស្បែក
សម្បកចេក គឺរឹតតែមានប្រសិទ្ធភាពខ្លាំងជាមួយបញ្ហាប្រតិកម្ម ដែលអាចធ្វើអោយកើតកន្ទួលរមាស់ឬក្រហមដោយគ្រាន់តែយកសម្បកចេកមកដុសត្រង់កន្លែងដែលមានបញ្ហាប្រហែល ១៥នាទី ជារៀងរាល់ថ្ងៃ អ្នកនឹងដឹងប្រសិទ្ធភាពយ៉ាងឆាប់រហ័ស។

 

៤. ធ្វើអោយធ្មេញស
ធ្មេញលឿងមែនទេ? សម្បកចេកក៏អាចជួយបញ្ហានេះបានដែរ ​ដោយ​គ្រាន់​តែ​អ្នកយកសម្បក​ចេក​មក​ត្រដុស​ជាមួយធ្មេញរបស់​អ្នក​មួយ​ថ្ងៃ ២ដង​ ត្រឹមរយៈពេល២សប្ដាហ៍ អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។

 

៥. សត្វល្អិតទិចឬខាំ
នៅពេលដែលសត្វល្អិតទិចឬខាំវាពិតជាធ្វើអោយ​យើង​ឈឺ ​និង​រមាស់​ខ្លាំងណាស់ ​ប៉ុន្តែ​ជំនួ​សពីការអេះវា អ្នកអាចសាកល្បងយកសម្បកចេកមកត្រដុសត្រង់កន្លែងនោះអ្នកនឹងទទួលបានអារម្មណ៍ធូរស្រាល់យ៉ាងឆាប់រហ័ស។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here