ញ៉ាម្ឃុតកុំចោលសំបក ! វាមានប្រសិទ្ធិភាពខ្ពស់សំរាប់អ្នកកើតរមាស់ស្បែកឬដំបៅផ្សេងៗ​!!

178

សំបកម្ឃុតមានប្រយោជន៍ណាស់សំរាប់ព្យាបាលដំបៅ ចាស់ និងថ្មីឬអ្នកដែលមានរមាស់លើស្បែកដោយប្រការផ្សេងៗ វាមានប្រសិទ្ធភាពខ្ពស់។
វិធីធ្វើ៖

យកសំបកម្ឃុតមកបុកអោយម៉ត់ រួចយកទៅលាបលើដំបៅនោះ រហូតដល់ពេលយើងងូតទឹកទើបលាងចេញ ហើយពេលល្ងាចមុនគេងមុកសំបកម្ឃុតមកលាបម្តងទៀត។

មួយវិញទៀតយើងអាចធ្វើសំបកម្ឃុតទុកប្រើថ្ងៃក្រោយទៀតបានដោយ យកសំកម្ឃុតហាន់តូចៗយកទៅហាល អោយស្ងួត បន្ទាប់មកយក សំបកម្ឃុតដែលស្ងួតដាក់ក្នុងដបកកុំអោយខ្យល់ចូលទុកប្រើក្រោយ ពេលត្រូវការប្រើយើងយកតែអាកុលឬស្រាសរមកលាយប្រើលាបលើដំបៅដូចមុនទៀតបាន។

អត្ថបទដោយ៖អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here