ញុាំម្នាស់កុំចោលសម្បក ព្រោះវាអាចជួយព្យាបាលជំងឺមួយចំនួនយ៉ាងមានប្រសិទ្ធភាព

469

អ្នកអាចយកសម្បកម្នាស់មកធ្វើជាភេសជ្ជៈដ៏មានឱជារសឆ្ងាញ់ ហើយវាថែមទាំងអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺបានយ៉ាងច្រើនមុខដូចជា ប៉ារ៉ាស៊ីត ចាល់ជាតិទឹក ទល់លាមក និងការរលាកបានផងដែរ។ ដូច្នេះនៅពេលលោកអ្នកចិតសម្បកម្នាស់ សូមកុំបោះសម្បកវាចោលឱ្យសោះ ព្រោះយើងអាចយកវាមកធ្វើជាភេសជ្ជៈ ហើយវាថែមទាំងអាចជួយព្យាបាលជំងឺមួយចំនួនបានយ៉ាងមានប្រសិទ្ធភាព។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ និងវិធីធ្វើនៃទឹកសម្បកម្នាស់៖

ទឹកសម្បកម្នាស់ អាចជួយព្យាបាលជំងឺបានដូចជា៖

ជួយប្រយុទ្ធប្រឆាំងនឹងប៉ារ៉ាស៊ីតពោះវៀន

ជួយសម្រួលដល់បញ្ហាពោះវៀន ទល់លាមក និងជំងឺឫសដូងបាត

ការពារកុំឱ្យមានមេរោគក្នុងពោះវៀនធំ

ជួយព្យាបាលការរលាក ធ្វើឱ្យសាច់ដុំរឹងមាំ និងជួយកាត់ស្លេស្មក្នុងបំពង់ក

ជួយឱ្យដំបៅ ឬមុខរបួសឆាប់សះ

ធ្វើឱ្យឈាមរត់បានល្អ

ជួយដល់ការសម្រកទម្ងន់ និងសម្រកខ្លាញ់

ជួយសម្អាតឈាមរបស់អ្នកកុំឱ្យមានមេរោគ

ប្រសិនបើយើងទទួលទានវាក្រោយពេលទទួលទានអាហារ នោះវានឹងជួយរំលាយអាហារ   ហើយធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់យើងដំណើរការកាន់តែល្អផងដែរ។

វិធីធ្វើ៖

១.ម្នាស់ ១ផ្លែល្មម លាងទឺកឱ្យស្អាត

២.ចិតសម្បកម្នាស់ជាចំណិត ហើយទុកមួយឡែក

៣.ដាក់ទឹក ១លីត្រ ចូលឆ្នាំងដាំទឹកឱ្យពុះ

៤.ដាក់សម្បកម្នាស់ចូលក្នុងឆ្នាំង រួចគ្របទុកឱ្យវាពុះប្រហែលជា ១៥ ទៅ ២០នាទី

៥.រួចយកទៅច្រោះយកតែទឹក ហើយយកមកទទួនទានបាន ជាការស្រេច។ ទឹកសម្បកម្នាស់នេះ យើងអាចទទួលទានពេលក្ដៅឧណ្ហៗក៏បានឬក៏អាចទុកដល់វាត្រជាក់ចាំទទួលទានក៏បានដែរ៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here