ញុាំផ្លែផាសិន១ផ្លែក្នុងមួយថ្ងៃ អ្នកនឹងទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនដែលនឹកស្មានមិនដល់!

802

ផ្លែផាសិន (Passion Fruit) ដែល​​​ខ្មែរយើង​និយម​ហៅ​ថា ក្រូចទ្រើង មាន​អត្ថ​ប្រយោជន៍ទប់ស្កាត់​ការ​រីក​លូតលាស់​មហា​រីក បង្កើន​ថាមពល​រំលាយ​អាហារ បង្កើន​មុខ​ងារ​ប្រព័ន្ធ​ភាពស៊ាំ ជំនួយ​ភ្នែក ជំនួយ​សុខភាព​ស្បែក គ្រប់​គ្រង​តុល្យភាព​ជាតិ​ទឹក​ក្នុង​រាងកាយ បន្ថយ​សម្ពាធឈាម បង្កើន​ចរន្ត​ឈាម​រត់ និង​បង្កើន​ដង់​ស៊ី​តេរ៉ែ​របស់​ឆ្អឹង។ លើស​ពី​នេះ​ទៅ​ទៀត វា​ជួយ​កាត់​បន្ថយ​នូវ​សញ្ញា​នៃ​ភាព​ចាស់​ជរា និង​ធ្វើ​ឱ្យ​អ្នក​គេង​លក់​ស្រួលថែម​ទៀត។

 

១. អាហារ​បំប៉នសុខភាព​នៅ​ក្នុង​ផ្លែផាសិន

ផ្លែផាសិន មាន​សារ​ធាតុ​ចិញ្ចឹម សារ​ធាតុ​រ៉ែ វី​តាមីនA  វី​តាមីនC  ជាតិ​ដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ទង់ដែង និង​ជាតិ​សរសៃ ​និង​ប្រូតេអ៊ីន ដើម្បី​បង្កើន​មុខ​ងារ​ប្រព័ន្ធ​ភាពស៊ាំ។ ដូច្នេះ​ញ៉ាំផ្លែផាសិន ​១​ផ្លែ(១០០ក្រាម)​ ជា​រៀងរាល់​ថ្ងៃ អាច​ផ្តល់​វី​តាមីន​ប្រហែល ៣០មីលីក្រាម ​នៃ​វី​តាមីនC ។

 

២. ការពារ​ជម្ងឺ​មហា​រីក

ផ្លែផាសិនបង្កើន​សកម្មភាព​ប្រឆាំង​នឹង​ជំងឺ​មហា​រីក​នៅ​ក្នុង​រាងកាយ។ ផ្លែឈើផាសិន​នេះ ក៏​មាន​វី​តាមីនA សារ​ធាតុ​ហ្ល្វេវើណច (flavonoids) និង​សមាស​ធាតុ phenolic ដែល​ជាសារ​ធាតុ​ប្រឆាំង​នឹង​ជំងឺ​មហា​រីក ជា​ពិសេស​ការពារមហា​រីក​មាត់​ និង​សួត។

 

៣. សម្បូរ​ទៅ​ដោយវី​តាមីនA

ផ្លែផាសិន សម្បូរ​ដោយវី​តាមីនA ដែល​មាន​អត្ថ​ប្រយោជន៍​សម្រាប់​សុខភាពភ្នែក ការពារ​ជំងឺ​ភ្នែក​ឡើង​បាយ និង​ភ្នែកងងឹត​ផង​ដែរ។ សារ​ធាតុ​ប្រឆាំង​អុក​ស៊ី​តកម្ម​ខ្ពស់​នៃ​ផ្លែឈើ​នេះ ជួយកាត់​បន្ថយ​ស្នាមជ្រួញនិង​ធ្វើ​ឱ្យស្បែក​មាន​សំណើម​ល្អ។

 

៤. ជំនួយ​ដល់​ការរំលាយ​អាហារ

ផ្លែផាសិន ​គឺជា​ប្រភព​ដ៏​ខ្លាំង​បំផុត​នៃ​ជាតិ​សរសៃក្នុង​មួយ​ផ្លែ វាអាច​ផ្តល់​ឱ្យ​រាងកាយ​មនុស្ស​ប្រមាណ ៩៨ភាគរយ នៃ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ។ ជាតិ​សរសៃ​​ គឺជា​សមាស​ធាតុ​សំខាន់​នៃ​របប​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​ល្អ ពី​ព្រោះ​វាជាសារ​ធាតុ​ដែល​សម្រប​សម្រួល​ការរំលាយ​អាហារ​និង​ធ្វើ​ឱ្យ​មាន​ចលនាពោះវៀន។ ផាសិន​ការពារ​ការទល់លាមក​បាន និង​ការពារ​ជំងឺ​មហា​រីក​ពោះវៀន​ធំ។

 

៥. កាត់​បន្ថយ​ការ​ឡើង​សម្ពាធឈាម

ប្រសិន​បើ​អ្នក​ញ៉ាំផ្លែផាសិន  ​១ផ្លែ​ក្នុង​មួយ​ថ្ងៃ អ្នក​អាច​បំ​ពេញ​តំរូវការប៉ូតាស្យូម ១/៤ភ្លាមៗ។ សារ​ធាតុ​ប៉ូតាស្យូម គឺជា​សារ​ធាតុ​រ៉ែ​ដ៏​សំខាន់​នៅ​ក្នុង​រាងកាយ​របស់​មនុស្ស ផាសិន​ជួយ​កាត់​បន្ថយ​សម្ពាធឈាម​ទៅ​លើបេះដូង និង​បង្កើន​សុខភាព​សរសៃឈាមបេះដូង និង​រក្សា​លំ​នឹង​ជាតិ​ទឹក។ ដូច្នេះ សូម​អ្នក​បាន​ញ៉ាំ ផាសិនជា​មួយ​អាហារ​ថ្ងៃ​ត្រង់​របស់​អ្នក (ម្តង​ម្កាលក៏​បាន) ដើម្បី​រក្សា​សុខភាព​បេះដូង​​របស់​អ្នក និង​ធ្វើ​ឱ្យ​កោសិការាងកាយ​មាន​ដំណើរ​តាម​មុខ​ងារ​របស់​វា​ល្អ​ប្រសើរ។

 

៦. ធ្វើ​ឱ្យ​ឆ្អឹង​មាន​សុខភាព​ល្អ

ផ្លែផាសិន គឺជា​ប្រភព​សម្បូរ​បែប​នៃ​សារ​ធាតុ​រ៉ែដូចជា ​ជាតិ​ដែក ស្ពាន់ ម៉ាញ៉េស្យូម និង​ផូស្វ័រ សំខាន់​សម្រាប់​បង្កើន​ដង់​ស៊ី​តេរ៉ែ​នៅ​ក្នុង​ឆ្អឹង និង​ធ្វើ​ឱ្យ​ឆ្អឹងរឹងមាំ។ សារ​ធាតុ​រ៉ែ​ទាំង​នេះ ដើរ​តួ​សំខាន់​ក្នុង​ការបង្កើន​ល្បឿនជួសជុលឆ្អឹង និង​កាត់​បន្ថយ​ការរលាកសន្លាក់៕

 

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here