ញាំស្វាយខ្ចី ជាមួយក្តាមប្រៃ

60

គ្រឿងផ្សំ៖

-ក្តាមប្រៃ ២

-ទឹកក្តាមប្រៃ ២ ស្លាបព្រា

-ទឹកក្រូចឆ្មា ១ ស្លាបព្រា

-ស្វាយខ្ចី ១ផ្លែ

-ស្ករត្នោត មួយស្លាបព្រាកាហ្វេកន្លះ

-ប៊ីចេង ១ ស្លាបព្រាកាហ្វេ

វិធីធ្វើ៖

-ដំបូងអ្នកត្រូវចិត សំបកស្វាយ និង លាងទឹកឲ្យស្អាត យក​កាំបិត​សាប់​ស្វាយ​ដាក់​ក្នុង​ចាន​មួយ​ទុក​មួយ​អន្លើ។

-ចាក់ស្ករត្នោតទឹកក្រូចឆ្មាចូល រួចកូរ​ឲ្យ​រលាយ​ស្ករ​បន្ថែម​ទឹក​ក្តាម​ប្រៃ​​ ប៊ីចេងកូឲ្យសព្វ បន្ត​បន្ថែម​ស្វាយ​ចូល ​ច្របល់​ចូល​គ្នាឲ្យ​សព្វ​ដើម្បីអោយវា ចូល​ជាតិ​គ្នា​ ជា​ការ​ស្រេច៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here