វិធីធ្វើញាំម្កាក់ត្រីឆ្អើរ ឆ្ងាញ់អស់ទាស់!

17

គ្រឿងផ្សំ: ត្រីឆ្អើរ ២ខាំ (បេះយកសាច់), ម្កាក់ ៦៨ផ្លែ សាប់ ឬឈូសជាសរសៃៗ, ការ៉ុត ១ផ្លែល្មម សាប់ ឬឈូសជាសរសៃៗ, ជីរគ្រប់មុខ (តាមចំណូលចិត្ត), ម្ទេសហាន់ (ដាក់តាមចំណូលចិត្ត), ខ្ទឹមសចិញ្រ្ចាំ ៥៧កំពឹស, ខ្ទឹមក្រហម ២៣ដុំ ហាន់ស្តើងៗ, បង្គាក្រៀម ១ខាំ (ត្រាំទឹកឲ្យទន់), សណ្តែកដី ២ខាំ​ (បុកឲ្យម៉ត់), ស្ករស កន្លះស្លាបព្រាបាយ, ទឹកត្រី កន្លះស្លាបព្រាបាយ។

វិធីធ្វើ:

១.យកចានដាក់ម្កាក់ ត្រីឆ្អើរ ខ្ទឹមស ខ្ទឹមក្រហម សណ្តែកដី បង្គាក្រៀម ទឹកត្រី និងស្ករស ច្របល់ចូលគ្នាឲ្យសព្វ ហើយ​ភ្លក់​មើលល្មម​តាម​​ចំណូល​ចិត្ត

២.រួចរាល់ហើយដួសដាក់ចាន ពេលហូបចាំដាក់​​ជីរ និង​ម្ទេសចូល​ពីលើ ជា​ការ​ស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here