វិធីធ្វើញាំមីសួគ្រឿងសមុទ្រ ឆ្ងាញ់ៗ!

65

គ្រឿងផ្សំ៖ មីសួ ១៥០ក្រាម, សាច់ចិញ្រ្ចាំ ៥០ក្រាម, បង្គា ៥-៦ បកសំបក, មឹក ២-៣ កាត់កង់ៗ, ប៉េងប៉ោះ ១ផ្លែល្មម ចិតជាចំនិតដុំល្មម, ខ្ទឹមបារាំង ពាក់កណ្តាល ហាន់ជាស្តើងល្មម, ស្លឹកខ្ទឹមកាត់ខ្លីល្មម, ខ្ទឹមសចិញ្រ្ចាំ និងម្ទេសហាន់ (តាមចំណូលចិត្ត), ទឹកត្រី ៣ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ, ស្ករ ២ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ទឹកធម្មតា ៤ស្លាបព្រាបាយ។

វិធីធ្វើ៖

១.ដាក់ទឹកចូលខ្ទះ ដាក់សាច់ចិញ្រ្ចាំ និងទឹកស៊ីអ៊ីវចូល ច្របល់ចូលគ្នាឲ្យសព្វ សាច់ឆ្អិនហើយដួសដាក់ចាន ទុកមួយឡែក

២.យកមីសួដាក់ស្រុះឲ្យទន់ ហើយស្រង់ចេញ ទុកមួយឡែក

៣.យកបង្គា និងមឹកស្រុះប្រហែល ២នាទី រួចស្រង់ចេញ ទុកមួយឡែក

៤.យកចានដាក់ទឹកត្រី ទឹកក្រូចឆ្មារ ស្ករ ម្ទេសហាន់ ខ្ទឹមចិញ្រ្ចាំចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់សាច់ចិញ្រ្ចាំ​ បង្គា មឹក និងមីសួចូល ច្របល់ចូលគ្នា ហើយដាក់ប៉េងប៉ោះ ខ្ទឹមបារាំង និងស្លឹកខ្ទឹមចូល ច្របល់ចូលគ្នា ហើយជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here