ញាំគ្រាប់ស្វាយចន្ទីគ្រឿងសមុទ្រ!!

62

ញាំគ្រាប់ស្វាយចន្ទីគ្រឿងសមុទ្រ+គ្រឿងផ្សំ៖-មឹកបំពង់ស្រល់ៗ -បង្គាសមុទ្រ -គ្រាប់ស្វាយចន្ទីឆៅ -ម្ទេសក្រៀមហាន់ -ខ្ទឹមស បកសំបក -ទឹកត្រី -ម្សៅស៊ុប -ទឹកក្រូចឆ្មារ -ស្ករស -ម្ទេសស្រល់ -ស្លឹកជីរវ៉ាន់ស៊ុយ -ប្រេងឆា+វិធីធ្វើ៖
១ ចាក់ប្រេងឆាចូលខ្ទះហើយដាក់លើភ្លើងឲ្យក្តៅ ។ បន្ទាប់មក ចាក់គ្រាប់ស្វាតចន្ទីចូល លីងឲ្យឆ្អិនសឹមដួសឡើង។
២ បន្ទាប់មកទៀតដាក់ម្ទេសក្រៀមចូល ឆាឲ្យស្រួយ ហើយដួសឡើង ។ ចំណែកបង្គា បកសំបកវាចេញវះខ្នងហូតសរសៃខ្មៅចោល រួចលាងឲ្យ ចៀនឲ្យឆ្អិនល្មមហើយ ដួសទុកឲ្យស្រស់ប្រេង។មឹកលាងឲ្យស្អាត ហាន់ជាកង់ៗ រួចហើយចៀនឲ្យស្រួយ។+ធ្វើទឹកស្រូបញាំ
-ហាន់ខ្ទឹមក្រហមលាយជាមួយខ្ទឹមស ដែលមដំឲ្យបែក ព្រមទាំងទឹកត្រី ម្សៅស៊ុបខ្នរ ទឹកក្រូចឆ្មារ ស្ករសនិងជីរវ៉ាន់ស៊ុយ ច្របល់បញ្ចូលគ្នាឲ្យសព្វ។
-ឯម្ទេសស្រល់ដំវាឲ្យបែក ដាក់លាយចូលជាមួយមុននឹងយកទៅលាយជាមួយមឹកចៀន បង្គាចៀនគ្រាប់ស្វាយចន្ទីលីង ពិតជាមានរសជាតិឆ្ងាញ់ជាប់មាត់។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here